Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ អបអបសាទរពិធីបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក រៀបចំព្រឹត្តិការណ៍ ប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ អបអបសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

នៅក្នុងលិខិតជម្រាបជូន នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ លោក ឡុង ឌីម៉ង់ ក្នុងនាមអភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តព្រះសីហនុ បានឆ្លើយតបថា រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក រៀប​ចំព្រឹត្តិការណ៍ ការប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២២ នៅទីតាំងដីឡូតិ៍របស់ឧកញ៉ា គុយ ណាត ទល់មុខឆ្នេរអូរឈើទាល ២ ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម