សេដ្ឋកិច្ច
តម្លៃជ្រូករស់ឡើងបន្តិច ខណៈមាន់រស់ធ្លាក់ចុះ មុនពេលបុណ្យចូលឆ្នាំថ្មី
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តម្លៃមាន់រស់មានការធ្លាក់ចុះ ហើយតម្លៃជ្រូករស់វិញមានការឡើងបន្តិច។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៧ ខែមេសានេះថា តម្លៃមាន់នៅក្នុងទ្រុង និងកសិដ្ឋានមានការធ្លាក់ចុះ នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ពោលគឺមួយគីឡូក្រាមត្រឹម ៥,០០០ ទៅ ៥,២០០រៀលប៉ុណ្ណោះ ខណៈពីពេលមុនតម្លៃ ៦,០០០រៀល។ ចំណែកឯតម្លៃជ្រូករស់មានការកើនឡើងបន្តិច ដែលពីមុនតម្លៃ ១២,០០០រៀល តែបច្ចុប្បន្នតម្លៃ ១៣,០០០រៀល ក្នុងមួយគីឡូ។
លោក ស្រ៊ុន ពៅ បានបញ្ជាក់មូលហេតុដែលធ្វើឲ្យតម្លៃមាន់រស់ធ្លាក់ចុះ និងតម្លៃជ្រូករស់ឡើងថ្លៃបន្តិចយ៉ាងដូច្នេះថា «សូមជម្រាបថា បញ្ហាជ្រូកវិញ យើងឃើញហើយថា ការចិញ្ចឹមជ្រូកទម្រាំតែបានលក់វាយូរ រយៈពេលវែង ហើយមាន់តែមួយខែជាងទេ អញ្ចឹងមួយៗ នាំគ្នាចិញ្ចឹមលក់ចូលឆ្នាំ ដល់តែវាមួយៗ តម្រូវចូលឆ្នាំចឹង វាធ្វើឲ្យការកើនឡើងនៃវិស័យចិញ្ចឹមមាន់ វាកើនឡើងខ្ពស់ អញ្ចឹងវាធ្វើឲ្យទីផ្សារស្រូបមិនអស់»។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការផ្គត់ផ្គង់តម្រូវការមាន់រស់ និងជ្រូករស់ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាឆ្នាំនេះ នឹងមិនមានការខ្វះខាតនោះទេ គ្រាន់តែថា អាចមានឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះមានតម្រូវការច្រើន។
នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតទៅកាន់អាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ស្នើសុំឲ្យមានការទប់ស្កាត់ និងបង្រ្កាបបទល្មើសនាំចូលសត្វជ្រូក និងមាន់ខុសច្បាប់ ចូលមកកាន់ប្រទេសកម្ពុជា ដោយសារតែខ្លាចប៉ះពាល់សុខភាពអ្នកទទួលទាន និងខ្លាចមានការនាំចូលជំងឺផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹកក្នុងស្រុក។
លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ក្រោយពីលោកបានដាក់លិខិតរួច គឺអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន និងស្ថាប័នពាក់ព័ន្ធ មានការចុះបង្រ្កាបជាបន្តបន្ទាប់ទៅលើបទល្មើសនាំចូលសត្វ មកកាន់កម្ពុជាពីប្រទេសជិតខាង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


