Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ធ្លាក់តំណែងបន្ទាប់ពីចាញ់ការបោះឆ្នោត ដកសេចក្តីទុកចិត្ត

បានផុស

នៅ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីចាញ់ការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងការដឹកនាំរបស់គាត់។

This image has an empty alt attribute; its file name is patrons-at-an-islamabad-cafe-watch-a-tv-broadcast-of-a-speech-by-imran-khan.webp

ការ​បោះឆ្នោត​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃសៅរ៍ទី០៩ខែមេសា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បានដាក់​ញត្តិ​ប្រឆាំង​នឹង​រូប​គាត់ ដែល​ត្រូវ​បានគាំទ្រដោយ​តុលាការ​កំពូល។

លោក Khan និយាយថា លោកនឹងមិនទទួលស្គាល់រដ្ឋាភិបាលគណបក្សប្រឆាំងឡើយ ដោយអះអាងទាំងគ្មានភស្តុតាងថា មានការឃុបឃិតដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទម្លាក់គាត់។

This image has an empty alt attribute; its file name is 518df4f4-62f1-4b1a-931b-7d7d7ac7021f_afd3aa98-1024x683.webp

សភាប៉ាគីស្ថាន នឹងជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេស នៅថ្ងៃចន្ទស្អែកនេះ។

បុគ្គលនោះនឹងអាចកាន់អំណាចរហូតដល់ខែតុលា ឆ្នាំ២០២៣ នៅពេលដែលការបោះឆ្នោតលើកក្រោយនឹងត្រូវធ្វើឡើង។

This image has an empty alt attribute; its file name is 253552.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាល​របស់​លោក Khan បាន​បន្ត​រំលាយ​សភា ហើយ​​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោតជាបន្ទាន់​មួយ។

រឿងនេះ​បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន​ខឹងសម្បា ដោយ​ខ្លះ​ចោទ​នាយក​រដ្ឋមន្ត្រី​ថា​ក្បត់​ជាតិ​ដោយសារ​រារាំង​ការ​បោះឆ្នោត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មីស៊ីលមួយគ្រាប់ធ្លាក់នៅប៉ាគីស្ថាន, ឥណ្ឌា ថា ខ្លួនច្រឡំដៃបាញ់ទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម