ព័ត៌មានអន្ដរជាតិ
មីស៊ីលមួយគ្រាប់ធ្លាក់នៅប៉ាគីស្ថាន, ឥណ្ឌា ថា ខ្លួនច្រឡំដៃបាញ់ទៅ
ប្រទេសឥណ្ឌានិយាយថា ខ្លួនបានច្រឡំដៃ បាញ់កាំជ្រួចមីស៊ីលចូលទៅក្នុងប្រទេសជិតខាង ប៉ាគីស្ថាន នៅសប្តាហ៍នេះ ដោយសារតែ “បញ្ហាខុសបច្ចេកទេស” ក្នុងអំឡុងពេលថែទាំជាប្រចាំ។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី១១ខែមីនាថា “នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២២, ក្នុងដំណើរការថែទាំជាប្រចាំ បញ្ហាបច្ចេកទេស បាននាំឲ្យមានការច្រឡំដៃបាញ់កាំជ្រួចមីស៊ីល”។
មីស៊ីលនេះ បានធ្លាក់នៅតំបន់មួយនៃប្រទេសប៉ាគីស្ថាន ប៉ុន្តែសំណាងល្អ មិនមានមនុស្សណាម្នាក់បាត់បង់ជីវិតដោយសារឧបទ្ទវហេតុនេះឡើយ។

ក្រសួងនិយាយថា រដ្ឋាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបានបញ្ជាឲ្យមានការស៊ើបអង្កេតកម្រិតខ្ពស់ ចំពោះឧប្បត្តិហេតុនេះ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងការបរទេសទីក្រុង អ៊ីស្លាម៉ាបាដ បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា “ការរំលោភបំពានដែនអាកាសរបស់ខ្លួនដោយវត្ថុហោះហើរ មានប្រភពចេញពីប្រទេសឥណ្ឌា”។

ស្របពេលជាមួយគ្នានោះ ភារធារីរបស់ឥណ្ឌានៅទីក្រុង ស្លាម៉ាបាដ ត្រូវបានកោះហៅទៅកាន់ការិយាល័យការបរទេស សម្រាប់ការតវ៉ា។
គួរបញ្ជាក់ថា នាពេលកន្លងមក អ្នកជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុសដោយប្រទេសជិតខាងទាំង២ ដែលបានប្រយុទ្ធគ្នាចំនួនបីលើក និងមានការប៉ះទង្គិចគ្នាផ្នែកយោធាជារឿយៗ ដែលថ្មីៗបំផុតគឺនៅក្នុងឆ្នាំ២០១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ឥណ្ឌា ប្រាប់ ចិន ឲ្យដកទ័ពចេញពីព្រំដែន ទើបទំនាក់ទំនងល្អប្រសើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


