Connect with us

សន្តិសុខសង្គម

ស្ត្រីខ្មែរម្នាក់ ត្រូវអតីតស្វាមីជនជាតិថៃ ចាក់សម្លាប់ដោយសារភ្លើងប្រច័ណ្ឌ

បានផុស

នៅ

ស្ត្រីខ្មែរម្នាក់ ដែលបម្រើការងារនៅកណ្តាលខេត្តសមុទ្រប្រាកាន ត្រូវអតីតស្វាមីដែលជាជនជាតិថៃ មកតាមរករឿងដល់កន្លែងធ្វើការ ព្រមទាំងបានដកកូនកាំបិតចាក់សម្លាប់ បន្ទាប់ពី​តាម​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​តែ​មិនបាន​សម្រេច​។ ហេតុ​ការ​ដ៏​រន្ធត់​នេះ​ បានកើត​ឡើង កាលពី​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង ១១ និង​៣០ នាទី ថ្ងៃត្រង់ នៅក្នុង​ហាង​លក់ដូរ​មួយកន្លែង ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការលើកឡើង​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​បុរស​ដែលជា​អតីត​ស្វាមី (​ជនជាតិ​ថៃ​) បាន​ចូល​មកដល់​កន្លែង​គិតលុយ ដែលជា​កន្លែង​ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​ធ្វើការ ដោយបាន​និយាយ​ចរចា​សុំ​ជា​គ្នា​វិញ​បន្ទាប់ពី​បាន​បែកបាក់​គ្នា​ជាច្រើន​ខែ​រួចមក​។ សាក្សី​បាន​បន្តថា នៅពេល​នោះដែរ​ គេ​ឃើញ​ភាគី​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​ដើរចេញ ប៉ុន្តែ​ខាង​ប្រុស​បាន​ដេញតាម​ដល់​កណ្តាល​ហាង​បាន​ដក​កូនកាំបិត​ពី​ចង្កេះ​ចាក់ទៅលើ​ស្ត្រី​រងគ្រោះ​ជាច្រើន​កាំបិត ទើប​សាក្សី​ដាច់ចិត្ត​ហៅ​បុរស​ម្នាក់ទៀត​ដែល​នៅក្នុង​ហាង​ចូលទៅ​ចាប់​បុរស​ជា​ប្តី​ប្រគល់ឲ្យ​សមត្ថកិច្ច​តែម្តង​។​

គួរ​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ណុប ណា​រី អាយុ​ ៣៤ ​ឆ្នាំ ជា​ជនជាតិខ្មែរ ជា​ស្ត្រី​មេម៉ាយ​កូន​៤​នាក់ ចូលទៅ​បម្រើ​ការងារ​ក្នុងប្រទេស​ថៃ​ដោយ​ស្របច្បាប់ ជាមួយនិង​កូន រួម​និង​ប្អូនប្រុស​ម្នាក់​ផង បាន​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ ដោយបាន​គ្នា​ជាមួយ​ជនជាតិ​ថៃ​ឈ្មោះ វ៉ាន់ ឈុំ​ភូ​មឿង អាយុ​ ៣១ ​ឆ្នាំ បាន​គ្នា​ក្នុង​រយពេល​ខ្លី ហើយ​ការសុំ​បែក​ពី​ស្ត្រី​រងគ្រោះ​ដោយសារតែ​ខាង​ប្រុស​ផឹកស្រា​ជាប្រចាំ និង​ប្រើប្រាស់​គ្រឿងញៀន ក្រោយមក​ម្នាក់ៗ​ក៏មាន​ដៃគូ​ថ្មី​រៀងៗ​ខ្លួន ប៉ុន្តែ​ខាង​ប្រុស​នៅតែ​ព្យាយាម​ទូរស័ព្ទ​ទៅ​គំរាម​នាង​មិនឲ្យមាន​អ្នកថ្មី​ជាដាច់ខាត។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ថៃ ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​នៅតែ​ស្រលាញ់​នាង​បើទោះបីជា​បច្ចុប្បន្ន​ខ្លួន​មាន​ដៃគូ​ថ្មី​ក៏ដោយ លុះ​នៅពេល​ឮដំណឹង​ថា ​នាង​មាន​អ្នកថ្មី​ដែលជា​មនុស្ស​ខ្លួន​ធ្លាប់​ស្គាល់​ទៀត​ ទើប​មាន​ការខឹង​តែម្តង ហើយក៏​បាន​ទៅ​ទិញ​ស្រា​ ១​ ដប​មក​ផឹក រួច​យក​កូនកាំបិត​សៀត​ចង្កេះ​ទៅរក​នាង​តែម្តង ឯ​ការបែកបាក់​គ្នា ​គឺ​ដោយសារតែ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ផង និង​ផឹកស្រា​ជាប្រចាំ​ផង​។

នៅពេល​នោះដែរ​សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុល​ទៅលើ​ជនសង្ស័យ ​គឺមាន​កម្រិត ១១២ មី​ល្លី​ក្រាម ក្នុង ​១ ​លីត្រ​ខ្យល់ ព្រមទាំង​បាន​នាំខ្លួន​ទៅកាន់​ស្នងកា​រដ្ឋាន​ដើម្បី​សាកសួរ រួម​ជាមួយនិង​កូនកាំបិត​ចុង​ស្រួច ដង​ខ្មៅ​ប្រវែង​ ៣០ cm ទៅជា​មួយ​ផង ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម