Connect with us

ព័ត៌មានជាតិ

ឆ្នាំថ្មីរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តយ៉ាងមោះមុត ធានាការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យជាតិឲ្យកាន់តែរឹងមាំ

បានផុស

នៅ

នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំ។ នេះបើយោងតាមខ្លឹមសារ នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅក្នុងសារលិខិតដដែល ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល សម្រេចបាននាពេលកន្លងមក ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។

តាមរយៈសារលិខិតនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ឲ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ជោគវាសនា នៃមាតុភូមិអង្គរដ៏បវរនៃយើង៕

អត្ថបទ៖​ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម