សន្តិសុខសង្គម
អគ្គិភ័យបំផ្លាញផ្ទះពីរខ្នងនៅក្រុងសិរីសោភ័ណ
ផ្ទះចំនួន ២ ខ្នងរងការបំផ្លាញទាំងស្រុង នៅក្នុងហេតុការអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី ១០ ខែមេសា ស្ថិតនៅចំណុចភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះ១ ឈ្មោះ សំ ភិរក្ស អាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ ង៉ូវ លៀប អាយុ ៣៦ ឆ្នាំ និងផ្ទះមួយទៀតឈ្មោះ ដាត ម៉ូវ អាយុ ៨៣ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

អធិការក្រុងសិរីសោភ័ណ លោក ស៊ី ឌី ប្រាប់សារព័ត៌មានថា មុនពេលកើតហេតុ ម្ចាស់មិននៅផ្ទះ ដោយចាក់សោរផ្ទះ ហើយបានចេញក្រៅមួយភ្លែតទៅរកជាងពិដានផ្ទះនៅភូមិឈូក ជិតខាងភ្លេចបិទចរន្តអគ្គីសនី បណ្តាលមកពីផ្ទុះសេខ្សែភ្លើងនៅក្នុងផ្ទះឈ្មោះសំ ភិរក្ស ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តងភ្លាមៗនោះ អភិបាលករុងសិរីសោភ័ណ លោក ហ៊ឹល រាយ៉ា បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ បើកប្រតិបត្តិការជួយពន្លត់គ្នាយ៉ាងពេញទំហឹងអស់ទឹក ៣ ឡាន ទើបគ្រប់គ្រងស្ថានភាព មិនឱ្យរាលដាលដល់ផ្ទះក្បែរខាង។

ទំហំនៃការខូចខាត ផ្ទះ ទំហំ ២០ គុណ ៦ ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងក្តា ក្រាលការ៉ូ និងចាក់សាប(ផ្ទះល្វែង) ឆេះទាំងស្រុង ប្រាក់បាតចំនួន១៥.០០០បាត ប្រាក់ខ្មែរចំនួន២០លានរៀល ម៉ាស៊ីនបូមខ្យល់១គ្រឿង ម៉ូតូកូនទា១គ្រឿង កង់១០គ្រឿង ទូរទឹកកកចំនួន២គ្រឿង និងសម្ភារផ្សេងៗសរុបទឹកប្រាក់ចំនួន២ម៉ឺនដុល្លា៕
អត្ថបទ៖ វ៉ាន់ណាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


