ព័ត៌មានអន្ដរជាតិ
ពូទីន ធ្លាប់ព្រមានក្តែងៗថា បើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងមែន គ្មានអ្នកនៅរស់ទេ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេស្គាល់ថា តែងតែនិយាយអំពីអាវុធប្រល័យលោករបស់គាត់ ហើយអ្នកជំនាញធ្លាប់ព្យាករណ៍ថា គាត់នឹងបញ្ចេញអាវុធទាំងនោះ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មកម្ល៉េះ។
កាលពីខែមុន ក្រុមអ្នកជំនាញបានអះអាងថា លោក ពូទីន ចង់ប្រើអាវុធនុយក្លេអ៊ែររបស់គាត់ ហើយអាចបំផ្ទុះគ្រាប់បែកមួយ នៅជិតចក្រភពអង់គ្លេស។
ការគំរាមកំហែងដ៏សាហាវ បានលាតត្រដាងកាន់តែច្បាស់ នៅពេលបុរសវ័យ៦៩ឆ្នាំរូបនេះ បានបញ្ជាក់ថា គាត់ជឿថា គ្មាននរណាម្នាក់នឹងឈ្នះឡើយ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង។
ថ្លែងនៅក្នុងភាពយន្តឯកសារអាមេរិក The Putin Interviews ចេញផ្សាយក្នុងឆ្នាំ២០១៧ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រាប់អ្នកដឹកនាំលោក Oliver Stone ថា “ខ្ញុំមិនគិតថា មានអ្នកនៅរស់ទេ បើមានជម្លោះបែបនេះមែននោះ។ តែងតែមានសង្ឃឹម រហូតដល់ពួកគេ នាំយើងទៅកាន់ទីបញ្ចុះសព និងបញ្ចុះសពរបស់ពួកយើង”។
នៅពេលនោះ លោកប្រធានាធិបតី កំពុងពិភាក្សាអំពីសម្ពាធរបស់អង្គការណាតូ ខណៈដែលប្រទេសនៅតាមបណ្តោយព្រំដែនរុស្ស៊ី ហាក់ដូចជាកំពុងបង្កើនកងទ័ពរបស់ពួកគេ ដើម្បីចូលរួមសម្ព័ន្ធភាពនេះ។
លោកបានបន្ថែមថា “នៅពេលដែលប្រទេសមួយក្លាយជាសមាជិកណាតូ ខ្លួនពិបាកក្នុងការទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិកណាស់ ហើយភ្លាមៗនោះ ប្រព័ន្ធសព្វាវុធណាមួយអាចត្រូវបានដាក់នៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថា ជម្លោះនៅអ៊ុយក្រែន បច្ចុប្បន្នត្រូវបានគេជឿថា មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ប៉ុនប៉ងរារាំងប្រទេសជិតខាងមិនឲ្យចូលជាសមាជិកណាតូ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បានបដិសេធការអះអាងនេះ ម្តងហើយម្តងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ទាហានម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ រួមទាំងមន្ត្រី ១៦២នាក់ចុះចាញ់រុស្ស៊ី នៅ Mariupol
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
កីឡា៣ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា៥ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់