Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹងផ្ដល់ជំនួយយោធា ៨០០ លានដុល្លារបន្ថែមទៀតដល់ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសផ្តល់ជំនួយយោធាចំនួន ៨០០ លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីទាំងពីរបាននិយាយគ្នាតាមទូរស័ព្ទប្រហែលមួយម៉ោងកាលពីថ្ងៃពុធ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា កងកម្លាំងរុស្ស៊ីនឹងបើកការវាយលុកទ្រង់ទ្រាយធំនៅភាគខាងកើតអ៊ុយក្រែន ។

ក្រោយមកសេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កញ្ចប់ជំនួយចុងក្រោយបំផុតនេះនឹងមានសមត្ថភាពថ្មីដែលសមស្របទៅនឹងការវាយប្រហារទ្រង់ទ្រាយធំដែលយើងរំពឹងថា រុស្ស៊ីនឹងចាប់ផ្តើមនៅក្នុងតំបន់ ខណៈជំនួយសព្វាវុធនេះនឹងរួមបញ្ចូលប្រព័ន្ធកាំភ្លើងធំ គ្រាប់កាំភ្លើង រថពាសដែក និងឧទ្ធម្ភាគចក្រជាដើម ។

ទន្ទឹមនោះ ការផ្ដល់ជំនួយទាំងនេះកើតឡើង នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានស្នើសុំដល់ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោក Mark Milley កាលពីសប្តាហ៍មុន ។

គួរបញ្ជាក់ថា ជំនួយ​យោធា​អាមេរិក​ដល់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បន្ត​ ចាប់​តាំង​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​កាល​ពី​ចុង​ខែ​កុម្ភៈ ឥឡូវ​នេះមាន​សរុប​ជាង ២.៥ ពាន់​លាន​ដុល្លារ ហើយនោះគឺប្រហែល ៤០ ភាគរយនៃការចំណាយយោធារបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន ថា ការលុកលុយរបស់ រុស្ស៊ី ធ្វើឲ្យទាហានខ្លួនខ្លាំងបំផុតមួយក្នុង ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម