ព័ត៌មានជាតិ
លោក សុខ លូ ស្នើអភិបាលខេត្តមួយរបស់ជប៉ុនកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅខេត្តបាត់ដំបង
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើឱ្យលោក តូគីហីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិនៃប្រទេសជប៉ុនជួយផ្សព្សផ្សាយ និងជំរុញឱ្យវិនិយោគិនជប៉ុនមកបណ្តាក់ទុករកស៊ីនៅខេត្តបាត់ដំបង ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ការស្នើសុំនេះ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្រ្គោះ១គ្រឿង រថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងត្រាក់ទ័រ៣គ្រឿងជាអំណោយរបស់របស់ខេត្តអិហិមិ នៃប្រទេសជប៉ុនតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ដើម្បីយកទៅប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។
ទន្ទឹមនេះ លោក អភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក តូគីហីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិ លោក តូមីយ៉ាសុ ប្រធានក្រុមហ៊ុន ISEKI Co.,Ltd និងប្រជាជននៃប្រទេសជប៉ុន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ ក្នុងការផ្ដល់ជាជំនួយផ្សេងៗ ជាពិសេសរថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ។
លោកអភិបាលខេត្តចាត់ទុកជំនួយទាំងនេះគឺជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាល វិស័យកសិកម្មដើម្បីរឹតចំណងមិត្តភាពជាបងប្អូនដ៏ល្អ យ៉ាងជិតស្និត ដើម្បីអភិវឌ្ឍន៍ខេត្តទាំងពីរឲ្យកាន់តែរីកចម្រើនទៅមុខ ។
លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសជប៉ុន ពិសេសខេត្តអិហិមិ បន្តជំរុញក្នុងការផ្សព្វផ្សាយដល់អ្នកវិនិយោគិននៅក្នុងប្រទេសជប៉ុន ក៏ដូចជាភ្ញៀវទេសចរក្នុងប្រទេសជប៉ុន និងខេត្តអិហិមិ អញ្ជើញមកទស្សនាខេត្តបាត់ដំបង និងធ្វើការបណ្ដាក់ទុននៅក្នុងទឹកដីកសិកម្មនេះឲ្យកាន់តែច្រើនឡើងៗ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកវិនិយោគិន និងភ្ញៀវទេសចរមកខេត្តបាត់ដំបងផងដែរ ។

គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយខេត្តអិហិមិ នៃប្រទេសជប៉ុន ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគីទាំងពីរនេះដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេស ក្នុងនោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ ៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


