ព័ត៌មានអន្ដរជាតិ
ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខអ្នកស្លាប់និងរបួស ក្នុងនាវាចម្បាំង Moskva
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ជាលើកដំបូងថា នាវិកនៃនាវាផ្ទុកមីស៊ីល Moskva បានស្លប់និងរងរបួស នៅពេលនាវាលិចកាលពីសប្តាហ៍មុន។

ក្រសួងបាននិយាយថា “ទាហានម្នាក់ត្រូវបានសម្លាប់ ខណៈសមាជិកនាវិកចំនួន២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន”។ ក្រសួងបន្ថែមថា “សមាជិកដែលនៅសល់៣៩៦នាក់ ត្រូវបានជម្លៀសចេញ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមេសា ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារលើនាវាចម្បាំង Moskva ប៉ុន្តែរុស្ស៊ីអះអាងថា គ្រាប់រំសេវនៅលើនាវាបានផ្ទុះ។

នាវាចម្បាំង Moskva ត្រូវបានគេរាយការណ៍ថា កំពុងសណ្តោងទៅតំបន់ គ្រីមៀរ ដើម្បីជួសជុលនៅពេលនាវាលិចចូលទៅក្នុងសមុទ្រខ្មៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារុស្ស៊ីនិយាយថា “ក្នុងអំឡុងពេលអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ, ដោយសារតែការខូចខាតដល់តួនាវា ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង”។

ថ្វីបើមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងក៏ដោយ ប៉ុន្តែរុស្ស៊ីបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌទឹកសមុទ្រមានរលកធំៗ នាវាក៏បានលិចតែម្តង។
ការលិចនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន រាយការណ៍ថា ខ្លួនបានបាញ់មីស៊ីល Neptune ដាក់នាវា Moskva ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោក Putin នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Zelensky តែមានលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


