ព័ត៌មានអន្ដរជាតិ
នាំគ្នាទៅទិញប្រេងខុសច្បាប់ ស្រាប់តែផ្ទុះឆេះនៅកន្លែងចម្រាញ់ ស្លាប់ជាង ១០០នាក់ ក្នុងប្រទេស នីហ្សេរីយ៉ា
ការផ្ទុះនៅដេប៉ូចម្រាញ់ប្រេងខុសច្បាប់មួយកន្លែងក្នុងរដ្ឋ Rivers នៃប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សជាង ១០០ នាក់។

លោក Goodluck Opiah ស្នងការរដ្ឋ ទទួលបន្ទុកធនធានប្រេងបាននិយាយថា “អគ្គិភ័យបានកើតឡើងនៅទីតាំងចម្រាញ់ប្រេងខុសច្បាប់ ហើយវាប៉ះពាល់ដល់មនុស្សជាង ១០០ នាក់ដែលត្រូវបានដុតដោយភ្លើង មើលលែងស្គាល់”។
ដំណើរការដ៏គ្រោះថ្នាក់នេះ បានបង្កមហន្តរាយដល់អាយុជីវិតមនុស្សជាច្រើន ហើយបានបំពុលតំបន់ ជាមួយនឹងការលេចធ្លាយប្រេងចូលទៅក្នុងដីស្រែចម្ការ ព្រែក ស្ទឹង បឹងបួរ។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលតស៊ូមតិយុវជន និងបរិស្ថានបាននិយាយថា រថយន្តជាច្រើនគ្រឿងដែលតម្រង់ជួរដើម្បីទិញប្រេងឥន្ធនៈខុសច្បាប់ ក៏ត្រូវបានឆេះខ្ទេចក្នុងការផ្ទុះនេះដែរ។
គួរបញ្ជាក់ថា មនុស្សចំនួន២៥នាក់ រួមទាំងកុមារមួយចំនួនផងដែរ ត្រូវបានសម្លាប់ក្នុងការផ្ទុះ និងអគ្គិភ័យនៅឯរោងចក្រចម្រាញ់ប្រេងខុសច្បាប់មួយទៀត ក្នុងរដ្ឋ Rivers ដូចគ្នានេះ កាលពីខែតុលា។

ចំណែកកាលពីខែកុម្ភៈ អាជ្ញាធរមូលដ្ឋាននិយាយថា ពួកគេបានចាប់ផ្តើមបង្ក្រាបដើម្បីព្យាយាមបញ្ឈប់ការចម្រាញ់ប្រេងឆៅដែលលួចបាន ប៉ុន្តែទទួលជោគជ័យតិចតួចណាស់។
មន្ត្រីរដ្ឋាភិបាលប៉ាន់ប្រមាណថា នីហ្សេរីយ៉ា ដែលជាប្រទេសផលិត និងនាំចេញប្រេងធំបំផុតរបស់ទ្វីបអាហ្រ្វិក បាត់បង់ប្រេងជាមធ្យម ២០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ពោលគឺច្រើនជាង ១០ ភាគរយនៃផលិតកម្ម ដោយសារតែការលួច ឬបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ នាវាដឹកប្រេងផ្ទុះឆេះយ៉ាងអាថ៌កំបាំងនៅ នីហ្សេរីយ៉ា (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ