Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន៖ ​ការ​កាត់​បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ដោយសារពីដំបូង​ ពិភពលោកមិនទាន់ស្គាល់កូវីដ​​​​

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការ​កាត់​បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច រហូត​​បង្ខំ​ចិត្ត​បិទព្រំប្រទល់​​ ដោយសាតែពីដំបូង​ ពិភពលោកមិនទាន់ស្គាល់កូវីដ​​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោថ្លែងបែបនេះ នៅ​ក្នុងពីធី​ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី​ ចំនួន ​១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស ​នៅវិមានសន្តិភាព នា​ព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។​

សម្តេច​តេជោ ហ៊ុន សែន​ បញ្ជាក់ថា៖ “ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះ យើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានាត្រូវ​បង្ខំចិត្តបិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម​។ ទោះជាយ៉ាងនេះក្តី ចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងស្មារតីរួបរួម សាមគ្គី និងការជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស តំបន់ និងសាកលលោកទាំងមូល បានធ្វើឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌ តំបន់ និងសាកល បានងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន​ក៏ដោយ”។​

សម្ដេចតេជោ មានប្រសាសន៍បន្តថា ចំណែកនៅកម្ពុជា​ វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរឹង និងឈាន​ទៅដល់​ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់​ទ្រាយ​ធំមិនធ្លាប់មានផងដែរ​ ប៉ុន្តែសេដ្ឋកិច្ច​កម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ​៣ ភាគរយ ក្រោយពីទទួលរងនូវ​ឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០។

សម្តេចតេជោ មានប្រសាសថា ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់​ប្រជាជនកម្ពុជា អង្គការជាតិ និងអន្តរជាតិដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំ​ដៅ​​បង្កើតភាពស៊ាំសហ​គមន៍​ក្នុង​ក្របខណ្ឌទូទាំងប្រទេស ដែល​បាន​អនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព​សង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយជាក់ស្ដែង​ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២​ កម្ពុជា​បានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេ​ច​លុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ​។​ ទន្ទឹមគ្នា​នេះ ជាមួយ​ភាព​បុរេសកម្ម និង​​ចក្ខុវិស័យ​វែងឆ្ងាយ​ រាជរដ្ឋាភិបាល​​មិនដែល​បាន​បន្ថយ​ល្បឿន​​នៃការងារកែទម្រង់របស់ខ្លួននោះឡើយ​។​

សម្រាប់ទិសដៅទៅមុខ ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា​ រាជរដ្ឋាភិបាលនឹង​បន្តជំរុញ​យុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជា​ជន និងរដ្ឋាភិបាលអ៊ីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ។ រាជរដ្ឋាភិបាលក៏បាន និង​កំពុងតាមដានការវិវត្តនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច​ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល​។ បន្ថែម​លើនេះ រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ បរិស្ថាន គាំពារសង្គម និងភាពក្រីក្រ ជាដើមនោះឡើយ​។​

សម្តេច​តេជោ ហ៊ុន សែន​ ​​បាន​អំពាវនាវឱ្យប្រជាជនកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំង និង​អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ “៣ការពារ និង៣កុំ” ដើម្បីធានាឱ្យ​បាននូវការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម