ព័ត៌មានជាតិ
អភិបាលរាជធានី ស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយសាខាពន្ធដារ ដើម្បីកៀងគរ ការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការអោយបានល្អជាមួយសាខាពន្ធដាខណ្ឌទាំងអស់ ដើម្បីអោយការងារកៀងគរ ប្រមូលពន្ធចំណូលចូលរដ្ឋកាន់តែល្អប្រសើរ ពោលគឺបើមានបញ្ហាអ្វីមួយត្រូវរួមគ្នាធ្វើការ ដោះស្រាយ ព្រោះថា ការអភិវឌ្ឍន៍មូលដ្ឋានគឺពឹងផ្អែកលើថវិកាចំណូលរបស់ពន្ធដារនេះហើយ។

ការស្នើបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួលភារកិច្ចនិងតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌចំនួន៦នារសៀលថ្ងៃទី២៦ មេសា ឆ្នាំ ២០២២នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែរួមសហការគ្នាជាមួយសាខាពន្ធដារ ដើម្បីសម្រួលលើការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ ។ ការប្រមូលពន្ធគឺដើម្បីយកថវិកាទាំងនោះមកធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នាដូច្នេះយើងត្រូវតែរួមគ្នាដើម្បីសម្រួលលើកិច្ចការងារនេះឲ្យបានល្អប្រសើរ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកយើងបានអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាណាយ៉ាងណាក្តីលោកនូវតែជំរុញឲ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឱកាសនោះក៏បានលើកឡើងពីការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយ សាខាពន្ធដារតាមបណ្ដាខណ្ឌនឹងមន្ត្រីពន្ធដារផ្សេងទៀតនាពេលកន្លងមកបានល្អ ។លោក ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់បន្តជួយសាខាពន្ធដារឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីងាយស្រួលលើការប្រមូលពន្ធចូលរដ្ឋ។

ពាក់ព័ន្ធនឹងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌទាំង៦រូបខាងលើនេះ លោកគង់ វិបុល បានធ្វើការណែនាំអោយប្រធានសាខាពន្ធដារទាំង៦រូប ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារលើការប្រមូលពន្ធចូលរដ្ឋ ។ លោកបញ្ជាក់ថា មេដឹកនាំត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ មេដឹកនាំត្រូវតែមានលក្ខណៈច្នៃប្រឌិតធ្វើយ៉ាងណា ប្រមូលពន្ធចូលរដ្ឋឲ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹកនាំពន្ធដា មានបញ្ហាត្រូវតែដោះស្រាយកុំទុកឲ្យរឿងរ៉ាវកាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារត្រូវតែមានការច្នៃប្រឌិតនិងកែទម្រង់នៃការដឹកនាំ បើមិនមានការច្នៃប្រឌិតនិងកែទម្រង់ទេគឺមានតែផ្លាស់ប្ដូរចេញ។

គួរបញ្ជាក់ថា៖ មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ០៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំងខាងលើនេះរួមមាន៖
១. លោកស្រី គា រ៉ាមី បច្ចុប្បន្ន អនុប្រធានសាខាពន្ធដារខណ្ឌដូនពេញ ជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ជំនួសលោក នួន ថេរី ដែលចូលនិវត្តន៍។

២. លោក យិន ចិន្តាវុឌ្ឃ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌទួលគោក ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា ជំនួសលោក ប៊ុត ណុច ដែលទទួលភារកិច្ចថ្មី។
៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌដង្កោ ជាប្រធានសាខាពន្ធដារខណ្ឌទួលគោក ជំនួសលោក យិន ចិន្តាវុឌ្ឍ ដែលទទួលភារកិច្ចថ្មី។

៤- លោក សែម សាខន បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជាប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជំនួសលោក ឆាយ សុវណ្ណា ដែលទទួលភារកិច្ចថ្មី។
៥. លោក មុត ណុច បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌ៧មករា ជាប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជំនួសលោក សែម សាខន ដែលទទួលភារកិច្ចថ្មី។
៦. លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌឫស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែលទទួលភារកិច្ចថ្មី៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ