សុខភាព
ចិន រកឃើញករណីជំងឺផ្តាសាយបក្សី H3N8 ឆ្លងពីសត្វទៅមនុស្ស ជាលើកដំបូង
ប្រទេសចិន បានបញ្ជាក់ពីករណីទី១ ដែលមនុស្សឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H3N8 ប៉ុន្តែអាជ្ញាធរសុខាភិបាលនិយាយថា មានហានិភ័យទាបណាស់នៃការឆ្លងរាលដាលក្នុងចំណោមមនុស្ស។

H3N8 ត្រូវបានគេដឹងថា ឆ្លងរាតត្បាតតាំងពីឆ្នាំ២០០២មកម្ល៉េះ បន្ទាប់ពីបានលេចចេញជាលើកដំបូងនៅក្នុងហ្វូងសត្វទឹកនៅតំបន់អាមេរិកខាងជើង។ ជំងឺនេះបានឆ្លងដល់សត្វសេះ ឆ្កែ និងឆ្មាទឹក ប៉ុន្តែមិនត្រូវបានគេរកឃើញលើមនុស្សទេ ពីមុនមក។
គណៈកម្មាធិការសុខភាពជាតិចិន (NHC) កាលពីថ្ងៃអង្គារទី២៦ខែមេសាបាននិយាយថា ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត Henan ភាគកណ្តាល បានធ្វើតេស្តវិជ្ជមានមេរោគនេះ បន្ទាប់ពី បញ្ជូនទៅមន្ទីរពេទ្យកាលពីដើមខែនេះ ដោយមានអាការគ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀត។

NHC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រួសាររបស់ក្មេងប្រុសម្នាក់នេះ បានចិញ្ចឹមមាន់នៅផ្ទះ ហើយរស់នៅក្នុងតំបន់ដែលមានសត្វទាព្រៃ។
យោងតាមគណៈកម្មការ, ក្មេងប្រុសម្នាក់នេះ បានឆ្លងមេរោគដោយផ្ទាល់ពីសត្វ ប៉ុន្តែវីរុសមិនត្រូវបានរកឃើញថាមាន សមត្ថភាពក្នុងការចម្លងទៅមនុស្សនោះទេ។ ការធ្វើតេស្តលើទំនាក់ទំនងរបស់ក្មេងប្រុសនេះ ជាមួយមនុស្សជិតស្និទ្ធ មិនបានរកឃើញអ្វីខុសប្រក្រតីឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការបានព្រមានសាធារណជនឲ្យនៅឆ្ងាយពីសត្វស្លាបដែលងាប់ ឬឈឺ ហើយស្វែងរកការព្យាបាលភ្លាមៗបើមានអាការគ្រុនក្តៅ ឬចេញរោគសញ្ញាផ្លូវដង្ហើម។
គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី កើតមានជាចម្បងលើសត្វស្លាបព្រៃ និងបសុបក្សី ហើយករណីនៃការឆ្លងរវាងមនុស្សនិងមនុស្សគឺកម្រណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ ប្រយ័ត្នខ្លាំង បន្ទាប់ពីស្រ្តីចិនម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី (មានវីដេអូ)
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


