ព័ត៌មានជាតិ
សម្តេចតេជោ ៖ ស្តង់ដារអន្តរជាតិ មានតែក្នុងវិស័យកីឡាប៉ុណ្ណោះ តែនយោបាយ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគ្មានទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្តង់ដារអន្តរជាតិ មានតែក្នុងវិស័យកីឡាតែប៉ុណ្ណោះ ក៏ប៉ុន្តែនយោបាយ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគ្មាននោះទេ។ ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករ-កីឡាការិនី និងអត្តពលិក មុនពេលចាកចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសានេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ស្តង់ដារអន្តរជាតិមានតែក្នុងវិស័យកីឡា ប៉ុន្តែស្តង់ដារលើបញ្ហានយោបាយលើបញ្ហាគ្រប់គ្រង លើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម គឺគ្មានស្តង់ដារអន្តរជាតិទេ ពីព្រោះចំណុចវាខុសគ្នា…យើងពិនិត្យមើលតែប៉ុណ្ណេះទៅបានហើយ។ ខ្ញុំនិយាយពីប្រទេសដែលថា បិតាប្រជាធិបតេយ្យ គេអនុវត្តស្តង់ដារខុសគ្នា។ ឧទាហរណ៍ដូចនៅសហរដ្ឋអាមេរិក មានប្រជាជនគាំទ្រត្រឹមតែ ៤០ភាគរយ ឬក្រោម ៤០ ភាគរយ គឺអាចធ្វើប្រធានាធិបតីបានហើយ…ប៉ុន្តែប្រជាធិបតេយ្យនៅបារាំង ដែលទើបនឹងបោះឆ្នោតហើយថ្មីៗនេះ បើមិនលើស ៥០ភាគរយទេ គឺមិនអាចធ្វើប្រធានាធិបតីបានទេ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដំណើរការប្រជាធិបតេយ្យ វាអត់ដូចគ្នាទេ ពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែគេហៅថា ប្រភេទប្រជាធិបតេយ្យ ដែលប្រទេសខ្លះប្រកាន់យករបបប្រធានាធិបតី ប្រទេសខ្លះកាន់យករបបសភា ដូច្នេះទោះបីជារបបប្រធានាធិបតី ឬរបបសភាក៏ដោយ ក៏គេហៅថា ជាប្រជាធិបតេយ្យដូចគ្នា ប៉ុន្តែជាផ្សេងគ្នាមិនមែនស្តង់ដាតែមួយទេ»។
សម្ដេចបានពន្យល់ថា របបប្រធានាធិបតី អំណាចស្ថិតនៅលើប្រធានាធិបតី។ ចំណែករបបសភា គឺអំណាចនៅនាយករដ្ឋមន្ត្រី ហើយបើមើលនៅលើពិភពលោក របបប្រធានាធិបតីមាននៅអាមេរិក ចំណែកនៅបារាំងពាក់កណ្ដាលពាក់កណ្ដាល។ នៅអាស៊ានរបបប្រធានាធិបតីមានពីរ គឺនៅហ្វីលីពីន និងឥណ្ឌូនេស៊ី តែប្រទេសទាំងពីរនេះ អត់មាននាយករដ្ឋមន្ត្រីទេអំណាច នៅលើប្រធានាធិបតី។ កូរ៉េខាងត្បូងរបបប្រធានាធិបតីដែរ ប៉ុន្តែមាននាយករដ្ឋមន្ត្រី។ ចំណែកសាំងហ្គាពួរ ម៉ាឡេស៊ី ថៃ កម្ពុជា ជារបបសភា ដែលអំណាចស្ថិតនៅលើនាយករដ្ឋមន្ត្រី។ ឥណ្ឌាមានប្រធានាធិបតី តែជានិមិត្តរូបហើយ អំណាចស្ថិតនៅនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ កោះកែវ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


