សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋចំនួន៧ខ្នងលើឃុំចំនួន២ក្នុងស្រុកសំពៅលូន
បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នងផ្ទះរងការខូចខាតយ៉ាងដំណំខណៈមានធ្លាក់ភ្លៀងមួយមេក្នុងស្រុកសំពៅលូនលាយឡំខ្យល់កន្ត្រាក់បានបក់បោកលើឃុំចំនួន២បង្កផលប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋ។

សមត្ថកិច្ចប្រាប់ថា នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៥និង០០នាទី នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់កើតឡើងចំនួន០១លើកបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នងលើ០២ឃុំបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋតែមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

សមត្ថកិច្ចបន្តថា ឃុំទាំងពីរដែលខ្យល់កន្ត្រាក់បានបក់បោកទៅលើនោះគឺឃុំតាស្តារងការខូចខាតផ្ទះពលរដ្ឋចំនួន០៣ខ្នង ខូចខាតទាំងស្រុងចំនួន០២ខ្នង និង របើកដំបូលស័ង្កសី០៥សន្លឹក។ និងឃុំសន្តិភាពរងការខូចខាតផ្ទះ០៤ខ្នងបានខូចខាតទាំងស្រុងចំនួន០១ខ្នងនិងរបើកដំបូលស័ង្កសីចំនួន៤៤សន្លឹក។

បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចនៅមូលដ្ឋាន កំពុងតែស្រង់ស្ថិតិដើម្បីរាយការណ៍ជូនថ្នាក់ស្រុកនិងខេត្តហើយចំពោះមុខសមត្ថកិច្ចមូលដ្ឋានកំពុងជួយជួសជុលឡើងវិញ ដើម្បីរស់នៅជាបណ្តោះអាសន្នសម្រាប់ផ្ទះពលរដ្ឋដែលបានរលំទាំងស្រុង៕
ដោយ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង