ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាត់ទុកការដឹកជញ្ជូនសព្វាវុធបរទេសទៅឲ្យអ៊ុយក្រែន ជា “គោលដៅស្របច្បាប់” ដើម្បីវាយប្រហារ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សព្វាវុធណាដែលដឹកចូលប្រទេសអ៊ុយក្រែនពីលោកខាងលិច គឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Arabiya លោក Lavrov បាននិយាយថា “សព្វាវុធណាមួយ ឬការដឹកជញ្ជូនអាវុធណាមួយនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅស្របច្បាប់ ពីព្រោះអាវុធទាំងនោះនឹងត្រូវបានផ្តល់ទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន ដែលធ្វើសង្រ្គាមប្រឆាំងនឹងប្រជាជនរបស់ខ្លួន និងធ្វើប្រតិបត្តិការយោធាលើជនស៊ីវិលនៅភាគខាងកើតប្រទេស”។
អ្នកការទូតកំពូលរុស្ស៊ីរូបនេះក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូស្គាល់ផ្លូវ ដែលដឹកសព្វាវុធទៅឲ្យភាគីអ៊ុយក្រែនច្បាស់ណាស់។ លោក Lavrov បន្ថែមថា “ដរាបណាអាវុធទាំងនេះបានទៅដល់ទឹកដីអ៊ុយក្រែន វាជាហ្គេមយុត្តិធម៌សម្រាប់ប្រតិបត្តិការពិសេសរបស់យើង”។
ប្រទេសរុស្ស៊ីបានស្តីបន្ទោសម្តងហើយម្តងទៀត ចំពោះលំហូរអាវុធជាបន្តទៅកាន់អ៊ុយក្រែនពីបស្ចិមលោក ដោយនិយាយថា វាជាការចាក់សាំងលើភ្លើង និងបង្អាក់ដំណើរការចរចា។
គួរបញ្ជាក់ជាថ្មីថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋផ្តាច់ខ្លួន Donetsk និង Luhansk បានអំពាវនាវសុំជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ុយក្រែន ព្រមាន ថា កិច្ច ចរចា សន្តិភាព ជាមួយ រុស្ស៊ី កំពុងស្ថិត ក្នុង គ្រោះថ្នាក់ នៃ ការ ដួលរលំ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង