ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនព្រមានថា កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ
ប្រទេសអ៊ុយក្រែនបានព្រមានថា កិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ។

កងកម្លាំងរុស្ស៊ី បានបង្វែរគោលដៅរបស់ពួកគេទៅភាគខាងកើត និងខាងត្បូងប្រទេសអ៊ុយក្រែនវិញ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានី នៅក្នុងការវាយលុករយៈពេលប្រាំបួនសប្តាហ៍។
ទីក្រុងមូស្គូបានដណ្តើមកាន់កាប់ទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ហើយកងកម្លាំងរបស់ខ្លួនក៏បានកាន់កាប់ទីក្រុងកំពង់ផែភាគខាងកើត Mariupol ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ កំពុងដំណើរការដើម្បីជម្លៀសជនស៊ីវិលផងដែរ។

អ៊ុយក្រែន និងរុស្ស៊ី មិនបានបើកកិច្ចចរចាសន្តិភាពទល់មុខគ្នាទេ ចាប់តាំងពីថ្ងៃទី ២៩ ខែមីនាមក ហើយបរិយាកាសកាន់តែអាប់អួ ជុំវិញការចោទប្រកាន់របស់អ៊ុយក្រែនថា ទាហានរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធការអះអាងនេះ។

ថ្លែងទៅកាន់អ្នកកាសែតក្នុងប្រទេសប៉ូឡូញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្តែងទុទិដ្ឋិនិយមចំពោះលទ្ធភាពនៃការបន្តកិច្ចចរចាជាមួយរុស្ស៊ី។
លោកនិយាយថា ហានិភ័យដែលថាកិច្ចពិភាក្សានឹងត្រូវបញ្ចប់ គឺខ្ពស់ណាស់ ដោយសារតែរុស្ស៊ី សម្លាប់មនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប៉ុស្តិ៍ត្រួតពិនិត្យរុស្ស៊ី នៅជាប់ព្រំដែនអ៊ុយក្រែន រងការបាញ់ផ្លោង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ