ព័ត៌មានជាតិ
កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា UN និងជប៉ុន
ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីរួមមានកម្ពុជា អង្គការសហប្រជាជាតិនិង ជប៉ុននៅឆ្នាំ ២០២៤ខាងមុខនេះ។
នៅក្នុងជំនួបជាមួយ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន កាលពីរសៀលថ្ងៃទី ២៩ ខែមេសា លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានមានប្រសាសន៍ថា នៅឆ្នាំ ២០២៤ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា អង្គការសហប្រជាជាតិ និងជប៉ុន ដែលមាននិងថ្នាក់ដឹកនាំ សិក្ខាកាមកងរក្សាសន្តិភាព មកពីបណ្តាប្រទេសតំបន់អាស៊ាន មកពីតំបន់នានាទៀតអញ្ជើញចូលរួម ខណៈ គម្រោងធ្វើលំហាត់ហ្វឺកហ្វឺនត្រីភាគីនេះ ដំបូងឡើយ គឺបានផ្តួចផ្តើមរៀបចំដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនស៊ូ អាបេ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមកកម្ពុជា ដើម្បីរៀបចំដំណើរការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ មានដូចជាផ្លូវ របង សង់សំណង់អគារសាលប្រជុំ នៅក្នុងសាលាហ្វឹកហ្វឺនពហុសាសន៍ ACO គឺបាននិងកំពុងដំណើរការសាងសង់ជាបណ្តើរៗហើយដើម្បីជាការប្រុងប្រៀប ត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពត្រីភាគីកម្ពុជា UNនិង ជប៉ុន។

នៅក្នុងជំនួបពិភាក្សាការងារ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានថ្លែងថា រដ្ឋាភិបាលជប៉ុន នឹងបង្កើនការផ្តល់ជំនួយមកកម្ពុជា លើផ្នែកហ្វឹកហ្វឺនកងម្លាំងរក្សាសន្តិភាពកម្ពុជា ជំនាញវិស្វកម្ម ដើម្បីបញ្ជូនចូលរួបប្រតិបត្តិការថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសផ្សេងៗ ខណៈដែលបច្ចុប្បន្ន ភាគីជប៉ុនបាន និងកំពុងរៀបចំឯកសាការបណ្តុះបណ្តាល លើជំនាញវិស្វកម្មជាច្រើន ដើម្បីត្រៀមជួយបណ្តុះបណ្តាលជំនាញ វិស្វកម្មជូនទ័ពមួកខៀវកម្ពុជាផ្សេងៗទៀត។
លោកនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចប្រតិភូ កងកម្លាំងស្វ័យការពារជប៉ុនមកកម្ពុជា មកសាលាហ្វឹកហ្វឺនពហុសាសន៍ ACO នាពេលនេះ នឹងជំរុញប្រទេសយើងទាំងពីរកម្ពុជា មានចំណងកិច្ចសហប្រតិបត្តិការ ផ្នែកយោធាកាន់តែរឹងម៉ាំថែមទៀត៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


