ព័ត៌មានជាតិ
មិត្តហ្វូន ផ្ដល់ស៊ីមកាតដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម
ថ្ងៃទី ០៤ ឧសភា ២០២២ – គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃនេះ បានជួបប្រជុំជាមួយនឹងថ្នាក់គ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាតដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធើណិត ចំនួន ៧០០ ស៊ីម ដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា សម្រាប់ការប្រើប្រាស់អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ ដល់ ២៣ ឧសភា ឆ្នាំ ២០២២។
ជាការជួយគាំទ្រដល់អត្តពលិក និងគណៈប្រតិភូកម្ពុជាក្នុងការចូលរួមបេសកកម្មកីឡានៅប្រទេសវៀតណាមនោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានជួយផ្ដល់ស៊ីមកាត ដែលអាចប្រើប្រាស់សេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញសម្រាប់ឲ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពេលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម។

លោក កៅ ម៉ាញ ឌឹក មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយដែលធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សហើយនោះ ក្រុមហ៊ុនមិត្តហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៊ីមកាត ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ទូរស័ព្ទ និងសេវាអ៊ិនធើណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅ ក្នុងប្រទេសវៀតណាម”។ លោក បានបន្តទៀតថា៖ “យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរដោយសុវត្ថិភាព និងពាំនាំមកនូវជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ។

មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនបំផុត សម្រាប់បម្រើសេវាជូនប្រជាជនកម្ពុជាប្រមាណ ៩ លាននាក់ ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


