ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឲ្យ អាមេរិក ធ្វើតាមខ្លួន កម្ទេចឃ្លាំងស្តុកអាវុធគីមី
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅលើបណ្ដាញ Telegram ថា ប្រទេសរុស្ស៊ីជំរុញឲ្យសហរដ្ឋអាមេរិកកម្ទេចឃ្លាំងស្តុកអាវុធគីមីរបស់ខ្លួន ។
ស្ថានទូតបញ្ជាក់ថា “ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលអាមេរិកចោទយើងថាបានរំលោភលើអនុសញ្ញាអាវុធគីមី ។ អ្នកសារព័ត៌មានក៏បន្តអះអាងដោយគ្មានភស្តុតាងអំពីឃ្លាំងអាវុធគីមីដែលនៅសល់របស់យើង ហើយចោទយើងទៀតថាគ្រោងនឹងប្រើប្រាស់វានៅអ៊ុយក្រែន” ។
បេសកជនរូបនេះក៏បានគូសបញ្ជាក់ផងដែរថា រុស្ស៊ីបានបំផ្លាញឃ្លាំងស្តុកអាវុធគីមីរបស់ខ្លួនទាំងស្រុងក្នុងឆ្នាំ ២០១៧ ហើយការពិតនេះគឺត្រូវបានបញ្ជាក់ដោយអង្គការហាមឃាត់អាវុធគីមី (OPCW)។
ស្ថានទូតបន្ថែមថា “អាមេរិកខុសពីរុស្ស៊ី អាមេរិកគឺជាប្រទេសសមាជិកអនុសញ្ញាអាវុធគីមីតែមួយគត់ដែលមិនទាន់អាចកម្ទេចឃ្លាំងស្តុកអាវុធគីមីរបស់ខ្លួនបាននៅឡើយទេ“ ។
ជាចុងក្រោយបេសកជននេះក៏បានសម្ដែងការងឿងឆ្ងល់ដែរថា ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនពន្យារពេលការលុបបំបាត់ឃ្លាំងស្តុកអាវុធគីមីរបស់ខ្លួនមិនដូចប្រទេសដទៃទៀតបែបនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា បើសង្គ្រាមនុយក្លេអ៊ែរកើតឡើងមែននឹងមិនមាន “អ្នកឈ្នះ” នោះទេ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង