ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា បើសង្គ្រាមនុយក្លេអ៊ែរកើតឡើងមែននឹងមិនមាន “អ្នកឈ្នះ” នោះទេ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា សង្គ្រាមនុយក្លេអ៊ែរមិនគួរកើតឡើងឡើយ ហើយបើវាកើតឡើងមែននោះ នឹងមិនមាន “អ្នកឈ្នះ” នោះទេ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsweek លោក Anatoly Antonov បាននិយាយថា “ការនិយាយអំពីសង្គ្រាមលុកលុយ និងការគម្រាមកំហែងរបស់រុស្សីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការបំភ្លៃដោយឥតសំចៃមាត់នៃសេចក្តីថ្លែងការណ៍របស់មន្រ្តីរុស្ស៊ីស្តីពីគោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសរបស់យើង” ។
លោក Antonov បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្នើយ៉ាងខ្ជាប់ខ្ជួនដល់អាមេរិកថានឹងមិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរឡើយ ដូច្នេះវាមិនគួរកើតឡើងនោះទេ” ។

លោក Antonov បានប្រាប់ Newsweek ថា គោលការណ៍របស់រុស្សីចែងថា អាវុធនុយក្លេអ៊ែរអាចត្រូវបានប្រើប្រាស់ជាការឆ្លើយតបទៅនឹងប្រទេសដែលប្រើប្រាស់អាវុធប្រល័យលោក (WMD) ប្រឆាំងនឹងរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬនៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង នៅពេលដែលអត្ថិភាពនៃរដ្ឋស្ថិតក្នុងគ្រោះថ្នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតនៅពីក្រោយសង្គ្រាមលុកលុយលើ អ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


