សន្តិសុខសង្គម
នគរបាលក្រសួងមហាផ្ទៃម្នាក់បាញ់អ្នកឃ្វាលក្របីរងរបួសធ្ងន់ ដោយសារខឹងក្របីចូលស៊ីស្មៅក្នុងដីខ្លួន
បុរសវ័យចំណាស់ម្នាក់ត្រូវបានមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បាញ់ឲ្យរបួសធ្ងន់ក្រាន់តែបុរសវ័យចំណាស់នោះជាអ្នកស៊ីឈ្នួលឃ្វាលក្របីឲ្យគេចូលស៊ីស្មៅក្នុងដីខ្លួនសោះ ។
រឿងរាវនេះកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចម្ការ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងអធិការដ្ឋានស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាង វណ្ណា ប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរស៊ីឈ្នួលឃ្វាលក្របីឲ្យគេ ចំណែកជនសង្ស័យ ជាជនបង្កមានឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស មានតួនាទីជានាយរងការិយាល័យ កិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តាះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក អ៊ឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ប្រាប់ឲ្យដឹងបន្តថា មុនកើតហេតុអ្នកឃ្វាលសត្វក្របី បានដេញក្របីឲ្យចូលស៊ីស្មៅក្នុងដីរបស់ជនដៃដល់ ធ្វើឲ្យជនដៃដល់ខឹងយ៉ាងខ្លាំងដោយមិនបាននិយាយអ្វីជាមួយអ្នកឃ្វាលក្របីបន្តិចសោះ បានយកកាំភ្លើងម៉ាក វាំងឡុង(ប្រភេទកាំភ្លើងបាញ់សត្វ).បាញ់ជនរងគ្រោះ ចំនួន១គ្រាប់បណ្តាលឲ្យចំ កំភួនជើងខាងឆ្វេងរងរបួសធ្ងន់នៅកន្លែងកើតហេតុ។

លោកបញ្ជាក់ឲ្យដឹងបន្តទៀតថា ដីចម្ការរបស់ជនដៃដល់នៅជាប់ព្រំដែនកម្ពុជា ថៃ ដែលជនដៃដល់ទើបទិញពុំទាន់បានធ្វើរបងហើយស្មៅនោះដុះឯងទេគ្មាននរណាដាំនោះឡើយ ។ ពេលដែលបាញ់ឲ្យរងរងបួសហើយនោះ ឃើញជនរងគ្រោះរបួសដួលដេកលើដី ក៏បានបានរត់គេចខ្លួនបាត់ទៅ។ ភ្លាមៗនោះ អ្នកជិតខាងនិងសមត្ថកិច្ចបាននាំជនរងគ្រោះយកទៅសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់មុននឹងបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។
ករណីនេះកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំបាននឹងកំពុងស្រាវជ្រាវ តាមរកចាប់ជនសង្ស័យ ដើម្បីកសាងសំនុំរឿងតាននិតិវិធីច្បាប់ ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល