សុខភាព
ចេះតែឈឺញឹកញាប់មិនលោះពេល សាកវិធីនេះ ធូរស្បើយបានច្រើនមិនខាន
មិនបានទៅធ្វើការ មិនបានទៅរៀនញឹកញាប់ ហើយមូលហេតុភាគច្រើន បណ្ដាលមកពីផ្ដាសាយ និងក្ដៅខ្លួន។ ចុះមានដែរធ្លាប់ឆ្ងល់អត់ ម៉េចបានជាអ្នកផ្សេងគេមិនដែលឈឺ តែយើងម្នាក់ឯងឈឺឡើងគេគិតថា ធ្វើពុតទៅហើយ។ បើអ្នកកំពុងជួបបញ្ហានេះ សូមមើលវិធីសាស្ត្រខាងក្រោម ដែលអាចជួយឲ្យមានសុខភាពរឹងមាំដូចគេហើយមិនងាយឈឺថ្កាត់ញឹកញាប់ដូចមុន។

១.ញ៉ាំវីតាមីនជួយពង្រឹងប្រព័ន្ធភាពស៊ាំ
មុននឹងជ្រើសរើសវីតាមីនយកមកប្រើប្រាស់អ្នកគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន។ វីតាមីនដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់វ័យគឺវីតាមីន C ហើយក៏ល្អសម្រាប់ប្រព័ន្ធភាពស៊ាំដោយសារវីតាមីន C មាននាទីប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយយើង។
២.ស្រូបយកខ្យល់ឱកាសបរិសុទ្ធ
កាលដែលនៅតែក្នុងបន្ទប់បរិយាកាសដដែលៗគ្មានខ្យល់ចេញចូលអាចធ្វើឲ្យអ្នកមានបញ្ហាផ្លូវចិត្ត និងផ្លូវកាយបាន។ ប្រសិនបើអាចយើងគួររកពេលសម្រាប់ខ្លួនឯងខ្លះដើម្បីស្រូបយកខ្យល់ឱកាសឲ្យស្រលះមុខមាត់ អារម្មណ៍ស្រស់ថ្លាមិនងាយឈឺ។
៣.ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណជាប្រចាំជួយបានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ វិធីនេះមិនត្រឹមតែជួយសម្រកគីឡូនោះទេ ថែមទាំងធ្វើឲ្យរាងកាយរហ័សរហួនរឹងមាំបានទៀតផង។
៤.បន្ធូរអារម្មណ៍
ជីវិតក្នុងពិភពលោកដ៏ខ្មៅស្រអាប់មួយនេះ ត្រូវការការបន្ធូរអារម្មណ៍ដោយការសម្រាក ដើរផ្សារ ឬជួបជុំគ្នា ធ្វើអ្វីក៏បានដែលអ្នកចង់ធ្វើអោយសប្បាយចិត្តកាត់ស្ត្រស។ កុំដាក់បន្ទុកលើខ្លួនឯងពេកអី រស់នៅឲ្យបានល្អព្រោះជីវិតយើងគឺសម្រាប់យើងតែម្នាក់គត់ប៉ុណ្ណោះ។
៥.គិតពីរឿងវិជ្ជមាន
អ្នកដឹងទេថាកម្លាំងចិត្តខ្លាំងជាងកម្លាំងកាយ? គិតពីរឿងវិជ្ជមានឲ្យបានច្រើន ពេលណាដែលផ្លូវចិត្តរឹងមាំហើយនោះអ្វីៗនឹងល្អតាមដំណើរដែរ។
៦.ចៀសវាងថ្នាំជក់ ថ្នាំញៀន និងគ្រឿងស្រវឹង
ថ្នាំជក់ ថ្នាំញៀន និងគ្រឿងស្រវឹងប៉ះពាល់ច្រើនណាស់ដល់ជីវិតរបស់យើង ជៀសបានជៀសទៅ។ ពពួកនេះគ្មានផលចំណេញអីបន្តិចឡើយ បើហ៊ានតែលូកហើយត្រៀមតែទទួលបញ្ហាទៅ។ កុំថាឡើយសុខភាពដុនដាប អាចបំផ្លាញទាំងជីវិត គ្រួសារ ការស្រលាញ់ និងជីវភាពទៀតឯណោះ។
៧.គេងឲ្យបានគ្រប់គ្រាន់

ដំណេកសំខាន់មិនចាញ់អាហារប៉ុន្មានទេ ព្រោះថាការគេងជួយជួសជុលកោសិកាងាប់ និងផ្ដល់ថាមពលដល់រាងកាយដើម្បីប្រើប្រាស់នៅថ្ងៃស្អែកទៀត។
លើសពីនេះទៀត ត្រូវសប្បាយចិត្តឲ្យបានច្រើនៗ កុំធ្វើបាបខ្លួនពេកអី ធ្វើអ្វីដែលអ្នកគិតថាល្អបំផុតសម្រាប់ជីវិតផ្ទាល់ខ្លួន។ ខាងលើនេះគ្រាន់តែជាសារតឿនរំលឹកអ្នក អោយត្រលប់មកថែខ្លួនវិញទោះរវល់ប៉ុណ្ណាក៏ដោយ៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖រូបមន្តធម្មជាតិទាំង ៥ ជួយសម្អាតពោះវៀនធំ បានយ៉ាងស័ក្តិសិទ្ធិ
ចុចអាន៖រោគសញ្ញានិងប្រភេទនៃអាឡ័កស៊ីទូទៅ គ្រប់គ្នាគួរតែដឹងឲ្យច្បាស់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ