សុខភាព
សូមស្វែងយល់ពីការពុលសារធាតុមេតាណុល?
មេតាណុលជាសារធាតុមួយ ដែលកើតឡើងដោយសំយោគគីមី ឬដោយបំណិតឈើ។ ជាទូទៅវាត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មផ្សេងៗ។

ក្នុងប្រទេសកម្ពុជា ការពុលដោយសារធាតុនេះ ច្រើនកើតឡើងពីការបរិភោគស្រាដែលបិតពុំបានត្រឹមត្រូវ (ជាពិសេសការបិតស្រាលាយជាមួយសំបកឈើ ដែលយើងបានជួបកន្លងមក)។
សារធាតុមេតាណុល ត្រូវបានបម្លែងជាអាស៊ីត ហ្វកមិក (Acide formique) តាមរយៈថ្លើម ដែលជាសារធាតុសំខាន់ក្នុងការបង្កឲ្យពុល។ វាជាប្រភេទនៃការពុលធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យមានពិការភាពផ្នែកប្រព័ន្ធប្រសាទ ឬ អាចឈានដល់ងងឹតភ្នែក និងស្លាប់។

ក) រោគសញ្ញានៃការពុល
១) ដំណាក់កាលដំបូង (ចាប់ពី ៣០នាទី ដល់ ២ម៉ោង)
អ្នកជំងឺមានអាកាៈដូចជាការស្រវឹងធម្មតា
– ធេងធោង
– ឈឺក្បាល
– អស់កម្លាំង
– វង្វេង
– ងងុយ

២) ដំណាក់កាលបន្ទាប់ (ចាប់ពី ២ម៉ោង ដល់ ៧២ម៉ោង)
អ្នកជំងឺលេចចេញនូវរោគសញ្ញាផ្សេងៗដូចជាៈ
– ក្អួត ចង្អោរ ឈឺពោះ
– ស្រវាំងភ្នែក ការថយចុះនូវគំហើញ និងងងឹតភ្នែក
– បេះដូងដើរញាប់ (បេះដូងដើរយឺត និង ចុះសំពាធឈាមក្នុងករណីធ្ងន់ធ្ងរ)
– ប្រកាច់ និង សន្លប់
– ដង្ហើមញាប់ និង បាត់ដង្ហើម
– ព្រមទាំងផលវិបាកដទៃទៀតដូចជា

● ជាតិអាស៊ីតក្នុងឈាមកើនឡើង
● បែកគ្រាប់ឈាម
● បែកជាលិកាសាច់ដុំ
● ខ្សោយតម្រងនោមស្រួចស្រាវ
● រលាកលំពែង
● ខ្សោយថ្លើម

ខ) ការព្យាបាល
រាល់ការពុលដោយសារមេតាណុល ត្រូវទទួលការព្យាបាលនិងតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗ ហើយក្នុងករណីធ្ងន់ធ្ងរ ត្រូវទាមទារឲ្យមានការព្យាបាលដោយការលាងឈាមផងដែរ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ទម្លាប់ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល