Connect with us

ជីវិតកម្សាន្ដ

ឌឿ វិសាល ត្រៀមចេញMVបទ «មិត្តភាពTYDA» រៀបរាប់ពីមិត្តភាពគ្រូពេទ្យកូវីដ-១៩

បានផុស

នៅ

តារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺវីដ-១៩ លោក ឌឿ វិសាល បន្ទាប់ពីចេញបទ «បងស្រី» ដែលច្រៀងរៀបរាប់នូវការដឹងគុណលោកជំទាវ ពេជ្រ ច័ន្ទមុន្នី នឹងទទួលបានការគាំទ្រនោះ ស្រាប់តែមុននេះលោកបានបញ្ចេញបទថ្មីច្រៀងរាប់រាប់ពីមិត្តភាពរបស់ក្រុមគ្រូពេទ្យកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់បទចម្រៀងថ្មីពីសំណាក់តារាវ័យក្មេងលោក ឌឿ វិសាល នេះ មានចំណងជើងថា «មិត្តភាពTYDA» ខណ:បទនេះក៏ទើបត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូ និងហ្វេសប៊ុកផ្លូវការរបស់លោក ឌឿ វិសាល កាលពីប៉ុន្មានថ្ងៃមុននេះ។ បទ «មិត្តភាពTYDA» បើតាមការបញ្ជាក់ពីលោក ឌឿ វិសាល មកកាន់កម្ពុជាថ្មី គឺនិពន្ធឡើងក្នុងអត្ថន័យច្រៀងរៀបរាប់ពីមិត្តភាពក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ឌឿ វិសាល បាននិយាយទៀតថា តាមរយ:បទនេះ លោកទើបតែចេញជាAudioដោយរំលេចជាមួយរូបភាពខ្លះៗប៉ុណ្ណោះ ហើយនាពេលឆាប់ៗខាងមុខ លោកនឹងផលិតចេញជាMVតែម្តង ព្រោះថាបទនេះ គឺសរសេររៀបរាប់ពីសកម្មភាពមួយចំនួនរបស់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ម្យ៉ាងទៀតអ្វីដែលធ្វើឲ្យពួកយើងចងចាំនោះ គឺកំឡុងពេលនោះម្នាក់សុទ្ធលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តដើម្បីជួយសង្គ្រោះអ្នកជំងឺកូវីដ។

ឌឿ វិសាល បន្តថា ដោយឆ្លងកាត់រឿងរ៉ាវមួយចំនួននេះហើយទើបលោកសម្រេចនិពន្ធបទនេះឡើងដែលត្រៀមចេញ​ថតMVនាពេលឆាប់ៗខាងមុខផងដែរ។

សូមបញ្ជាក់ថា លោក ឌឿ វិសាល ហៅធូ ត្រូវបានទស្សនិកជនដឹងថា លោកគឺជាតារាចម្រៀងមួយរូបដែលសុខចិត្តលះបង់ចោលការងារសិល្ប:ដើម្បីចូលរួមបេសកកម្មជាកងទ័ពអាវសជួយដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលកូវីដ-១៩។ទង្វើរនេះទទួលបានការគាំទ្រនិងកោតសរសើរច្រើនពីមហាជន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម