ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីហុងគ្រីចោទសហភាពអឺរ៉ុបកំពុងរំលោភអំណាចខ្លួនរាល់ថ្ងៃ
នាយករដ្ឋមន្ត្រីរបស់ប្រទេសហុងគ្រី លោក Viktor Orban នៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាបានចោទប្រកាន់ទីក្រុងព្រុចសែលពីបទរំលោភអំណាច ហើយក៏បានសន្យាទប់ទល់នឹងរបៀបវារៈរបស់សហភាពអឺរ៉ុបនៃភាពឆ្គួតខាងយ៉េនឌ័រ និងអឺរ៉ុបសេរីនិយម។

កាលពីថ្ងៃចន្ទ លោក Orban បានស្បថចូលកាន់តំណែង បន្ទាប់ពីត្រូវបានបោះឆ្នោតឲ្យក្លាយជានាយករដ្ឋមន្ត្រីអាណត្តិទី៤កាលពីខែមេសា។ លោកបានថ្លែងថា ៖«ទីក្រុងព្រុចសែលកំពុងរំលោភអំណាចរបស់ខ្លួនជារៀងរាល់ថ្ងៃ និងចង់បង្ខំពួកយើងឲ្យធ្វើនូវអ្វីដែលយើងមិនចង់»។
ក្នុងទស្សនៈរបស់លោក Orban ភាពដឹកនាំរបស់សហភាពអឺរ៉ុបកំពុងស្វែងរកការកាត់បន្ថយអធិបតេយ្យភាពរបស់រដ្ឋជាសមាជិក និងដើម្បីកសាង «សហរដ្ឋអាមេរិកនៃអឺរ៉ុប»។
«ភាពខុសគ្នានៃវប្បធម៌កំពុងកើនឡើងរវាងអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត»។ Orban បានបញ្ជាក់។ ទោះបីជាយ៉ាងណា លោកបានអះអាងថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ហុងគ្រីក្នុងការបន្តនៅសហភាពអឺរ៉ុប ដរាបណាវាអាចនៅតែជាប្រទេសឯករាជ្យ និងសេរីភាព។
ដោយព្យាករថា ទសវត្សរ៍បច្ចុប្បន្ននឹងជា«យុគសម័យនៃគ្រោះថ្នាក់» ដែលពោរពេញដោយអសន្តិសុខជាមួយនឹងសង្គ្រាម ជំងឺរាតត្បាត និងការកើនឡើងនៃអន្តោប្រវេសន៍ដែលមានសក្តានុពល លោក Orban បានសន្យាទប់ទល់ចំពោះការប៉ុនប៉ងណាមួយរបស់ប្រទេសលោកខាងលិចដើម្បីធ្វើឲ្យហុងគ្រីជាប់ពាក់ព័ន្ធក្នុងអ្វីដែលលោកហៅថា «រលកអត្តឃាត»។
លោកមានប្រសាសន៍ថា ៖«ទិដ្ឋភាពនៃទសវត្សរ៍សង្គ្រាមនៅចំពោះមុខពួកយើង ក៏រាប់ទាំង រលកអត្តឃាតនៃពិភពលោកខាងលិចដែរ»។

«ក្នុងស្ថានភាពនេះ ផ្លូវសម្រាប់ហុងគ្រីត្រូវតែបង្កើត»។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍មុនពេលបង្ហាញភាពប្រាកដប្រជាថា ជនរួមជាតិរបស់លោកអាចនឹងទប់ទល់នូវការវាយប្រហារលើអត្តសញ្ញាណជាតិ និងប្រពៃណីរបស់ពួកគេ ពីព្រោះថា ទាំងនេះគឺ ឆ្លាក់ចេញពីឈើខ្លឹម។
លោកបានសង្កត់ធ្ងន់ថា ៖«ណាតូជាអ្នកគាំទ្រដ៏រឹងមាំមួយ ប៉ុន្តែណាតូនឹងមិនការពារហុងគ្រីឲ្យពួកយើងទេ។ ការងារបន្ទាន់ចាំបាច់បំផុតគឺត្រូវពង្រឹងកម្លាំងទ័ពហុងគ្រី និងធ្វើឲ្យក្លាយជាកងកម្លាំងប្រដាប់អាវុធពិតប្រាកដ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


