ព័ត៌មានអន្ដរជាតិ
សៀងហៃជោគជ័យផែនការកូវីដសូន្យ តែការរស់នៅប្រក្រតីរង់ចាំដល់ខែមិថុនា
ទីក្រុងសៀងហៃនៅទី១៧ ខែឧសភានេះទទួលបានជ័យជម្នះនូវពេលវេលាដ៏អស្ចារ្យ បន្ទាប់ពីរយៈពេល៣ថ្ងៃជាប់គ្នាគ្មានករណីឆ្លងកូវីដ-១៩ថ្មីឡើយនៅខាងក្រៅតំបន់ធ្វើចត្តាឡីស័ក ប៉ុន្តែប្រជាជនភាគច្រើនតម្រូវឲ្យស្ថិតនៅក្នុងផ្ទះមួយរយៈពេលសិន មុនពេលវិលត្រឡប់មកជីវិតរស់នៅប្រក្រតីវិញ។

សម្រាប់ទីក្រុងផ្សេងៗរបស់ប្រទេសចិនដែលស្ថិតនៅក្រោមបំរាមបិទខ្ទប់ ក៏គ្មានករណីឆ្លងកូវីដ-១៩ថ្មីក្នុងសហគមន៍ ថ្ងៃទី៣ដែរដែលស្របតាមវិធានការកូវីដសូន្យ ហើយក៏ចាប់ផ្តើមលើកបំរាមជាបន្តបន្ទាប់ដែរ។
សៀងហៃដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមានប្រជាជន២៥លាននាក់កាលពីថ្ងៃចន្ទម្សិលមិញបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការលើកបំរាមទាំងស្រុងពោលគឺនៅក្នុងសប្តាហ៍ទី៧ ប៉ុន្តែផែនការនេះត្រូវបានអ្នកស្រុកស្ថិតនៅក្នុងបំរាមបិទខ្ទប់មានការសង្ស័យដោយសារត្រូវបានពង្រីកពេលម្តងហើយម្តងទៀត។
ទីក្រុងសៀងហៃគ្រោងបន្តសកម្មភាពខាងក្រៅតាមដំណាក់កាលដោយហាងចំាំបាច់មួយចំនួន និងឱសថស្ថានត្រូវបានបើកឡើងវិញក្នុងសប្តាហ៍នេះ ប៉ុន្តែការរឹតបន្តឹងច្រើនបំផុតនៅតែបន្តមានរហូតដល់ថ្ងៃទី២១ ខែឧសភា បន្ទាប់ពីការដឹកជញ្ជូនសាធារណៈ និងសេវាកម្មផ្សេងទៀតនឹងបន្តដំណើរការបណ្តើរៗ។
នៅថ្ងៃទី១ ខែមិថុនា បំរាមបិទខ្ទប់នឹងត្រូវលើក ប៉ុន្តែអ្នកស្រុកនឹងត្រូវស្នើឲ្យធ្វើតេស្តញឹកញាប់។ មនុស្សភាគច្រើនបំផុតត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះក្នុងសប្តាហ៍នេះ ខណៈមានមនុស្សរត់លេងជាមួយសត្វចិញ្ចឹម និងមានអ្នកធ្វើនេសាទនៅទន្លេសៀងហៃទៀតផង។

ប៉ុន្តែរបងការពារនៅតែមានបរិវេណជុំវិញផ្ទះអ្នកស្រុកជាច្រើន និងភាគច្រើនបំផុតគ្មានរថយន្តឯកជននៅលើដងផ្លូវទេដែលមនុស្សនៅតែត្រូវបានបង្ខាំងក្នុងផ្ទះដដែល។ វាមិនច្បាស់ទេថា តើហាងត្រូវបានបើកក្នុងកម្រិតណានាសប្តាហ៍នេះ។
ផេក Facebook ផ្លូវការនៃកាសែតរបស់គណបក្សកុម្មុយនិស្តបានបង្ហោះរូបភាពកាលពីល្ងាចថ្ងៃចន្ទបានបង្ហាញពី សកម្មភាពអាហារពេលព្រឹក ភោជនីយដ្ឋាន និងហាងកាត់សក់បានបើកដំណើរការ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


