ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់នូវធនធាន និងជំទាញបច្ចេកទេស ដើម្បីឲ្យទស្សនវិស័យ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ
សៀមរាប ៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងការគ្រប់គ្រងទិន្នន័យ ក្រោមកិច្ចសហការគាំទ្រពីអង្គការ NPA ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ/មន្ត្រីអាជ្ញាធរមីន តំណាងអាជ្ញាធរជាតិគីមីសាស្ត្រ កងវិស្វកម្ម ប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ (CMAC, NPMEC, HALO Trust, MAG, NPA, CSHD & APOPO) និងក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ)ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបោសសម្អាតមីន/ស.ផ.ស និងការគ្រប់គ្រងទិន្នន័យ ដែលបានកំពុងអនុវត្តដោយប្រតិបត្តិករជាតិ-អន្តរជាតិ សំដៅឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកិច្ចប្រជុំពិភាក្សានេះបានផ្តល់ឲ្យអាជ្ញាធរមីន ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ជួបប្រជុំគ្នា ចែករំលែកបទពិសោធន៍ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានាក្នុងការស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យ សំដៅធ្វើឲ្យដំណើរការស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យប្រព្រឹត្តទៅរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការងារបោសសម្អាតមីន/ស.ផ.ស. រយៈពេល ៣០ឆ្នាំ នៅកម្ពុជា ដែលបានចូលរួមកែប្រែផ្តល់នូវមុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនេះជាការចូលរួមមិនអាចកាត់ថ្លែងបានពីគ្រប់ភាគីពាក់ព័ន្ធវិស័យមីនទាំងអស់។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណដល់បុគ្គលិកដោះមីនទាំងអស់ ដែលជាអ្នកអនុវត្តផ្ទាល់ និងជាអ្នកចូលរួមគាំពារសន្តិភាព បានពលីលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបានខិតខំប្រឹងប្រែងក្នុងការចូលរួមនាំមកនូវការប្រែប្រួលយ៉ាងធំធេងដល់ប្រទេសកម្ពុជាដែលងើបចេញពីសង្គ្រាម ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការងារបោសសម្អាតមីន/ស.ផ.ស. ក្រោមការសម្របសម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរមីន។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា វិស័យមីននៅកម្ពុជា ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លើការរៀបចំឲ្យមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ចំពោះការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ រួមគ្នាពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ កិច្ចសហប្រតិបត្តិការ និងការផ្តល់ភាពជាដៃគូររវាងអង្គភាពនិងអង្គភាព ជាដើម។ លោកបន្តទៀតថា ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងច្រើនក្នុងការផ្តល់នូវធនធាន និងជំទាញបច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីឲ្យទស្សនវិស័យដឹកនាំ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទី១៨ (CSDG)។

ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យគ្រប់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តការងារស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យឲ្យមានភាពប្រសើរឡើង មានដូចខាងក្រោម៖
-ស្នើប្រតិបត្តិករទាំងអស់ចូលរួមអនុវត្តការរំដោះផ្ទៃដី (Land Release) ឲ្យបានពេញលេញ ទាំងការស្រាវជ្រាវមិនបច្ចេកទេស (C1) ការស្រាវជ្រាវបច្ចេកទេស (C2) និងការបោសសម្អាតទាំងស្រុង (C3)
-ប្រតិបត្តិករទាំងអស់ត្រូវសហការឲ្យបានជិតស្និទជាមួយអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហានានាលើការងារស្រាវជ្រាវ បោសសម្អាត និងគ្រប់គ្រងទិន្នន័យ និងអនុវត្តតាមសេចក្តីណែនាំ រឺការឯកភាពដែលបានពិភាក្សារួមគ្នា
-ប្រតិបត្តិករ និងភាគីពាក់ព័ន្ធត្រូវសហការឲ្យបានជិតស្និតជាមួយអង្គភាពទិន្នន័យអាជ្ញាធរមីន ក្នុងការបញ្ជូន រក្សាទុក និងដោះស្រាយបញ្ហានានាលើការគ្រប់គ្រងទិន្នន័យ៕
ដោយ ៖ លាន គ្រន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ