ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ស្ថាប័នបោះឆ្នោតរាជធានី សម្តែងក្តីរីករាយ ពេលឃើញអ្នកគាំទ្របក្សនយោបាយចេះយោគយល់គ្នា ពេលហែរក្បួនឃោសនា
នៅថ្ងៃទី២១ ខែឧសភា នេះ គឺជាថ្ងៃទីមួយនៃការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ហើយសម្រាប់ថ្ងៃដំបូងនេះ នៅរាជធានីភ្នំពេញ មានគណបក្សមួយចំនួនដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សភ្លើងទៀនជាដើម បានរៀបចំហែរក្បួនធំ តែគណបក្សមួយចំនួនទៀត មិនបានហែរក្បួនឃោសនាធំទេ ដោយគ្រាន់តែចាក់សារនយោបាយនៅតាមទីស្នាក់ការរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្វីជាការចាប់អារម្មនោះ អ្នកគាំទ្រគណបក្សនីមួយៗមានភាពចាស់ទុំ ចេះរាក់ទាក់គ្នាខុសពីពេលមុនៗ។

លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី២១ ខែឧសភា នេះថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ដែលជាថ្ងៃចាប់ផ្ដើមហែរឃោសនាជាដំបូងនេះ នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន២ បានហែរក្បួនធំៗ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។ ចំណែកគណបក្សផ្សេងៗទៀតមិនបានរៀបចំហែរក្បួនធំទេ គឺគ្រាន់តែចាក់មេក្រូឃោសនា និងការចែកខិតប័ណ្ណគោលនយោបាយតិចតួច។ ដោយឡែកនៅថ្ងៃស្អែក (២២ ឧសភា) នេះ គណបក្សយុវជនកម្ពុជា នឹងរៀបចំហែរក្បួនធំ។

ទាក់ទងទៅនឹងបរិយាកាស នៃការហែរក្បួនឃោសនានេះ លោក លុន ឆេងកៃ បានអះអាងថា មិនមានអ្វីកើតឡើងទេ ហើយលោកសប្បាយរីករាយ ដែលឃើញអ្នកគាំទ្រគណបក្សនីមួយៗនេះស្វាគមន៏គ្នា។ លោកបញ្ជាក់យ៉ាងនេះថា ”មកដល់ម៉ោងនេះ ខ្ញុំតេសួរ រួមទាំងអ្នកចុះតាមដាន គឺអត់មានសភាពការណ៍អ្វីគួរឲ្យកត់សំគាល់នោះទេ ហើយទាំងអស់គ្នាពេលជួបគ្នាចេះយោគយល់គ្នា នៅក្នុងការហែក្បួននេះ ដូច្នេះបង្ហាញការសប្បាយ ហើយយើងសប្បាយចិត្តនៅពេលឃើញបែបនេះ”។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ផ្តើមពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង៣ រសៀល។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយការឃោសនាមានរយៈពេល១៤ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ