Connect with us

នយោបាយ

លោក ខៀវ សុភ័គ​ ៖ លោក សុន ឆ័យ ដឹង​ច្បាស់​ហើយ ប្រសិនបើ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​ក្រសួងមហាផ្ទៃ

បានផុស

នៅ

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​អះអាងថា អ្វីដែល​គណបក្ស​ភ្លើងទៀន​បានធ្វើ គឺ​ខុស​ទៅនឹង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ហើយ​ករណីនេះ​គណបក្ស​ភ្លើងទៀន ក៏មាន​អ្នកច្បាប់ ជាពិសេស​លោក សុន ឆ័យ នឹង​ដឹង​ដោយ​ខ្លួនឯង​ថា ប្រសិនបើ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​។

​នៅថ្ងៃនេះ​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​គណបក្ស​ភ្លើងទៀន ពិនិត្យមើល​ឡើងវិញ ចំពោះ​ការតែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដោយ​សំអាងថា ការតែងតាំង​នោះ​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា ការតែងតាំង​នេះ ទី​១​គឺ​ខុស​ទៅនឹង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ហើយ​ទី​២ ខុសពី​ច្បាប់ ស្ដីពី​គណបក្សនយោបាយ ដែល​តម្រូវ​ឲ្យ​គណបក្សនយោបាយ​ធ្វើ​សេចក្តីរាយការណ៍​។ បើតាម​លោក ខៀវ សុភ័គ ករណីនេះ​គណបក្ស​ភ្លើងទៀន ក៏មាន​អ្នកច្បាប់​ដែរ ដូច្នេះ​នឹង​ចេះដឹង​អំពី​នីតិវិធី​នេះ ជាពិសេស​លោក សុន ឆ័យ តែម្ដង នឹង​ដឹង​ដោយ​ខ្លួនឯង​ថា ប្រសិនបើ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ នឹងមាន​លទ្ធផល​បែប​ម៉េច។

យោង​តាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើជូន​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០២២​នេះ បាន​លើកឡើងថា ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញថា ការសម្រេច​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន តាមរយៈ​សេចក្ដី​សម្រេច​ដូច​ចុះ​យោង​ខាងលើ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ ៣៣ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​លិខិត​លេខ​៥៧៩ សជណ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា​២៦​ថ្មី នៃ​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​។ ដូច្នេះ​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​គណបក្ស​ភ្លើងទៀន ត្រូវ​ពិនិត្យឡើងវិញ និង​អនុវត្តតាម​ល​ក្ខិ​ន្តិ​កៈ​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​។

យោង​តាម​លក្ខន្តិកៈ​គណបក្ស​ភ្លើងទៀន ដេ​ល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ត្រង់​ប្រការ​២០ បានសរសេរថា សមាជ​គណបក្ស គឺជា​ស្ថាប័ន​កំពូល​របស់​គណបក្ស​។ សមាជិក​ចូលរួម​ដោយ​ប្រតិភូ​តំណាង​សមាជិក​គណបក្ស​។ សមាជ​កំណត់​ទិសដៅ និង​នយោបាយ​របស់​គណបក្ស​ហើយ​អនុម័ត​លើ​សេចក្តីសម្រេច​សំខាន់ៗ ដែល​គណៈកម្មាធិការ​នា​យក​ដាក់ជូន​។

​សមាជ​ជ្រើសតាំង​ប្រធាន​គណបក្ស​តាមរយៈ​ការបោះឆ្នោត​ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០​ភាគរយ បូក​១) នៃ​សមាជិក​វត្តមាន​។​

​សមាជ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០​ភាគរយ បូក​១) នៃ​សមាជ​នៃ​សមាជិក​វត្តមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិទ្ធិ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណបក្ស និង​សមាជិក​គណៈកម្មាធិការ​នាយក​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​គណបក្ស​។​ ​សមាជិក​អាចធ្វើ​ការកែទម្រង់​រចនា​សម្ព័ន្ធ​របស់​គណបក្ស​។​

​ចំណែក​ប្រការ​៣៣ បាន​បញ្ជាក់ថា ប្រធាន​គណបក្ស​តែងតាំង​អនុប្រធាន​យ៉ាងតិច​មួយរូប​ក្នុងចំណោម​សមាជិក គណៈកម្មាធិការ​នាយក បន្ទាប់ពី​មានការ​យល់ព្រម​ពី​មតិ​ភាគច្រើន​ដាច់ខាត នៃ​គណៈកម្មាធិការ​នាយ​កស​ម្រា​ប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ អនុប្រធាន​គណបក្ស​ទ​ទួល​ដឹកនាំ​ការងារ​គណបក្ស តាម​ការកំណត់​របស់​ប្រធាន​។ នៅពេល​អវត្តមាន​រប​ស់​ប្រធាន​គណបក្ស អនុប្រធាន​មួយរូប​ត្រូវបាន​ប្រគល់​សិទ្ធិ​ដោយ​ប្រធាន ជា​ប្រធានស្តីទី​គណបក្ស​។​

​រីឯ​មាត្រា​២៦ ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​បាន​បញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​រួចហើយ ត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ នូវ​បញ្ជី​ឈ្មោះ​ប្រធាន និង​អនុប្រធាន នៃ​គណបក្សនយោបាយ ក្នុងករណី​ដែលមាន​អនុប្រធាន និង​សមាសភាព នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​ស​មូល នឹង​គណៈកម្មាធិការ​នា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្សនយោបាយ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប ដែល​បិទ​រូបថត​ទំហំ​៤ គុណ​នឹង​៦​។​

​ការផ្លាស់ប្ដូរ​ប្រធាន ឬ​អនុប្រធាន គណបក្សនយោបាយ ឬ​សមាសភាព នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​ស​មូល និង​គណៈកម្មាធិការ​នា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្សនយោបាយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប​របស់​សមាសភាព​ថ្មី ដែលមាន​បិទ​រូបថត​ទំហំ​៤ គុណ​នឹង​៦៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម