ព័ត៌មានជាតិ
បង្រ្កាបបទល្មើសនៅរដូវបិទនេសាទដកហូតមងជិត១ម៉ឺនម៉ែត្រយកទៅដុតបំផ្លាញចោល
កម្លាំងជលផលសហការជាមួយឆ្មាំទន្លេចុះបង្ក្រាបបទល្មើសនេសាទនៅរដូវត្រីពងកូនដកហូតមងបាន៩៤៦០ម៉ែត្រ និងហៅអ្នកនេសាទចំនួន ៨៥ នាក់ មកអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាក់មងតាមអន្លុងអភិរក្ស ឧបករណ៍នេសាទខុសច្បាប់ត្រូវបានដុតបំផ្លាញចោល។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្តីទីបានបញ្ជាក់ថា៖ ដើម្បីការពារត្រីមេពូជក្នុងរដូវបិទនេសាទ កម្លាំងជលផលបានសហការជាមួយជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងតំបន់គ្រប់គ្រងអភិរក្សត្រីមេពូជ គឺបង្ក្រាបផងធ្វើការអប់រំផង។

លោកបន្តថា៖ នៅក្នុងការចុះល្បាតយប់ថ្ងៃទី ២៦ ខែឧសភានេះ កម្លាំងចំរុះរបស់យើងបានរឹបអូសយកមងសរុបបានចំនួន ៩.៤៦០ម៉ែត្រ សន្ទូចរនង៧៥០ផ្លែ ក្បាលឆក់ចំនួន២ អាគុយ១ ថ្នង១ និងតម្រូវឱ្យ ប្រជានេសាទចំនួន ៨៥នាក់ធ្វើកិច្ចសន្យាបញ្ឈប់ការលួចចូលធ្វើនេសាទក្នុងតំបន់ហាមឃាត់។

លោក កាញ់ អ៊ី អ្នកនេសាទនៅចំណុចសាឃូនភូមិហាងឃូបានទទួលស្គាល់ថា៖ នៅមុនចុះអនុវត្តវិធានការនេះ អាជ្ញាធរនិងសហគមន៍ក៏បានផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២២ នៅខេត្តស្ទឹងត្រែង តាមមេក្រូនៅក្នុងភូមិ និងតាមភូមិសាស្ត្រផ្សេងៗទៀតរួចមកហើយដែរ តែដោយសារតែកត្តាខ្វះខាតពួកគាត់ចេះតែមកធ្វើនេសាទដើ់ម្បីរកប្រាក់ដោះស្រាយជីវភាពមិនមែនថាមិនដឹងខុសនោះទេ។

សូមបញ្ចាក់ថា៖ក្នុងរដូវបិទនេសាទនេះក្រុមការងារអភិរក្សមិនបន្ធូរដៃទេ ដូចនេះសូមបងប្អូនប្រជាអ្នកនេសាទទាំងអស់ត្រូវចូលរួមថែរក្សាធនធានជលផលរបស់យើងបើមិនដូច្នេះទេ និងធ្វើការផាកពិន័យតាមច្បាប់ផលផលប្រសិនបើបងប្អូនធ្វើកិច្ចសន្យាហើយ ទៅធ្វើនេសាទក្នុងអន្លុងអភិរក្សទៀតនោះ ជាក់ស្តែងមងសន្ទូចដែលដកហូតបាននេះ ត្រូវបានដុតបំផ្លាញចោលភ្លាមៗដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន