Connect with us

KPT+

សកម្មភាព ៥ យ៉ាង អ្នកកំពុងតែបន្ទាបតម្លៃខ្លួនឯងហើយ

បានផុស

នៅ

មនុស្ស​ជា​ច្រើន​គិត​ថា​ ​តម្លៃ​ខ្លួន​ល្អ ​​គឺ​នៅត្រង់ថាមានរូបរាងល្អ ទ្រព្យសម្បត្តិដ៏បរិបូរ ឬមានអ្វីមួយលើសគេ។ ប៉ុន្តែមិនមែនទាំងអស់នោះទេ។ ការពិតនោះគឺ វាជាអាកប្បកិរិយានិងសកម្មភាពដែលយើងបង្ហាញទៅកាន់មនុស្សជុំវិញនោះទេ។

ខាងក្រោមនេះ ជា​អាកប្បកិរិយា ៥ យ៉ាង បង្ហាញ​ថា​យើង​កំពុង​តែ បន្ទាប​តម្លៃ​ខ្លួនឯង​ក្នុង​ក្រសែភ្នែក​មនុស្ស​ជា​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ អាត្មានិយម

មិនថាអ្នកឆ្លាត មាន ឬហៃសូប៉ុណ្ណានោះទេ ប្រសិនបើអ្នកនៅតែអាត្មានិយម នោះតម្លៃរបស់អ្នក​នឹង​មិន​ល្អ​ក្នុង​ក្រសែភ្នែកអ្នកដទៃឡើយ។ អ្នកអាចផ្លាស់ប្តូរអាកប្បកិរិយានេះ​ ប្រសិនបើអ្នកចង់បាន ជំនួសឲ្យការបង្ខំអ្នកដទៃ ​ទទួលយកអ្នកដូចដែលអ្នកមាន។ ត្រូវចងចាំថា គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​មនុស្ស​ដែល​ផ្ដោត​តែ​លើ​ខ្លួន​ឯង​ ដោយ​មិន​ធ្វើ​ជា​អ្នក​ស្ដាប់​រឿង​របស់​អ្នក​ដទៃ​ឡើយ។ កុំក្រអឺតក្រទមឲ្យសោះ!

២ មិន​គោរព​អ្នកដទៃ

បើ​អ្នក​ចង់​ទទួល​បាន​ការ​ប្រព្រឹត្ត​ល្អ អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ឲ្យ​បាន​ល្អ។ មិន​ថា​ចាស់​ឬ​ក្មេង អ្នក​មាន​ឬ​ក្រ ការ​ឲ្យ​ត្រលប់​ទៅវិញ​គឺ​គួរ​តែ​ដូចគ្នា។ ប្រសិន​បើ​អ្នក​ពិបាក​គោរព​អ្នកដទៃ កុំ​ឆ្ងល់​ថា​ ហេតុអ្វី​បាន​ជា​មាន​បុគ្គល​ខ្លះ​បែរជា​​​មិន​​គោរព​អ្នក​មកវិញ។ ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​ទំនាក់ទំនង​ទៅវិញ​ទៅមក​ជា​ច្រើន ទទួលយក និង​ផ្ដល់​ឲ្យ​ អ្នក​មិន​អាច​គ្រាន់​តែ​សុំ​ការ​ព្យាបាល​ពិសេស ​ដោយ​មិន​ចង់​ធ្វើអ្វី​នោះ​ទេ។ មនុស្សទាំងអស់មានភាពស្មើគ្នា មិនថាមានឬក្រទេ។

៣ ភាព​មិន​ស្មោះត្រង់

ភាព​ស្មោះត្រង់​គឺ​ជា​តម្លៃ​ដ៏​សំខាន់ ​ដែល​មិន​គួរ​មើល​ស្រាល។ គុណភាព​របស់​មនុស្ស​ អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ទីនោះ។ ប្រសិនបើអ្នកតែងតែកុហក កុំ​ភ្ញាក់ផ្អើល ​ដែល​គេ​មិន​ចូលចិត្ត​អ្នកនោះ។ ភាពសុខដុមរមនានៃ​អាកប្បកិរិយា និងការនិយាយអាច​ជា​សញ្ញា​ថា ​អ្នក​គឺជា​មនុស្ស​ម្នាក់​ដែល​អាច​ទុកចិត្ត​បាន។ ផ្ទុយទៅវិញ ប្រសិនបើអាកប្បកិរិយា និងការនិយាយរបស់អ្នក​ជារឿយៗ​ខុសគ្នា នោះអ្នកផ្សេងទៀតនឹងផ្លាស់ទីបន្តិចម្តងៗ ហើយរក្សាចម្ងាយរបស់ពួកគេ​ពី​អ្នក។ វាគ្មាន​អ្វីទេ ការ​កុហក​ឥត​ឈប់ឈរ​ធ្វើឲ្យ​អ្នកដទៃ​គិត​ថា​សកម្មភាព​របស់​អ្នក​ទាំងអស់​ក្លែងក្លាយ ដូច្នេះ​ពួកគេ​ព្រួយបារម្ភ​អំពី​ការ​ក្លាយ​ជា​ជនរងគ្រោះ នៃអំពើអាក្រក់​របស់អ្នក។

៤ ការក្បត់

តម្លៃ​របស់​អ្នក​ជា​មនុស្ស​នឹង​ត្រូវ​បំផ្លាញ ប្រសិន​បើ​អ្នក​ជ្រើសរើស​ក្បត់។ ការក្បត់​នេះ​មិន​ត្រឹម​តែ​អនុវត្ត​ចំពោះ​ទំនាក់ទំនង​ស្នេហា​ប៉ុណ្ណោះ​ទេ ថែមទាំង​ទំនាក់ទំនង​ការងារ និង​មិត្តភាព​ផង​ដែរ។ បើ​អ្នក​បាន​ក្បត់​អ្នក​ដទៃ សូម​សុំទោស​ជា​បន្ទាន់ ហើយ​កែប្រែ​អាកប្បកិរិយា​របស់​អ្នក។ ម៉្យាងទៀត​ត្រូវ​ដឹង​ថា​ ភាព​បរាជ័យ​ពិតប្រាកដ​គឺនៅពេលដែលអ្នកជ្រើសរើស​ប្រកាន់ខ្ជាប់​នូវ​អ្វី​ដែល​អ្នក​យល់​ថា​អាក្រក់។

៥ លួច

រឿង​ចុងក្រោយ​ដែល​អាច​បំផ្លាញ​តម្លៃ​របស់​អ្នក​ គឺ​ការ​លួច​មិន​ថា​ទ្រព្យសម្បត្តិ ការ​លួច​សិទ្ធិ គំនិត មុខតំណែង ឬ​ប្តី​ឬ​ប្រពន្ធ​របស់​នរណា​ម្នាក់ ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវិត​របស់​អ្នក​ផង​ដែរ។ ដូច្នេះ​ហើយ សូម​រក្សា​ខ្លួនឯង​ឲ្យ​ព្យាយាម​ដើរ​លើ​ផ្លូវ​ត្រូវ។ កុំ​ឲ្យ​ល្បិច​នៃ​ការ​​ល្បួង​ទាញ​យើង​ឲ្យ​ទៅ​យក​របស់​ដែល​មិន​មែន​ជា​របស់​យើង។ នៅ​ពេល​ដែល​អ្នក​ហ៊ាន​លួច មានន័យថា​អ្នក​មិន​អើពើ​នឹង​អារម្មណ៍​របស់​អ្នកដទៃ។ អ្នក​មិន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​បាត់​បង់ ហើយ​សិទ្ធិ​របស់​អ្នក​ត្រូវ​បាន​គេ​យក​ទៅ​ឆ្ងាយ។ ដូច្នេះ តើ​អ្នក​អាច​សួរ​អ្នក​ដទៃ​ឲ្យ​វិនិច្ឆ័យ​អ្នក​ដោយ​របៀប​ណា?

ក្រោយអានរួចដឹងហើយមែនទេថា ​​​ឥរិយាបថ​បែបណា​ខ្លះ ​ដែល​អាច​បន្ទាប​តម្លៃ​អ្នក? បើ​ដឹង​ហើយ​ ចូរ​កុំ​ធ្វើ​វា​ម្ដង​ទៀត បើ​អ្នក​មិន​ចង់​ឲ្យ​កេរ្តិ៍​ឈ្មោះ​ធ្លាក់​ចុះដល់បាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង

ចុចអាន៖វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម