ព័ត៌មានអន្ដរជាតិ
Putin ព្រមានពីភាពធ្ងន់ធ្ងរបន្ថែមទៀត បើលោកខាងលិចនៅតែផ្ដល់អាវុធឲ្យ អ៊ុយក្រែន
ក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍, ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ព្រមានថា ជំនួយយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែននឹងធ្វើឲ្យស្ថានការណ៍កាន់តែអស្ថិរភាព និងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ។
វិមានក្រឹមឡាំងបាននិយាយថា លោក Putin បានព្រមានអំពីគ្រោះថ្នាក់នេះ បន្ទាប់ពីអ៊ុយក្រែនកំពុងទទួលបានអាវុធថ្មីៗបន្ថែមទៀតពីលោកខាងលិច ។
ក្នុងកិច្ចពិភាក្សានោះដែរលោក Macron និងលោក Scholz ក៏បានជំរុញឲ្យលោក Putin ដកការបិទច្រកសមុទ្ររបស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ខណៈទីក្រុងមូស្គូក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយស្វែងរកជម្រើសសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិដែលមិនមានការរារាំង រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅផងដែរ ។
ទន្ទឹមនោះលោក ពូទីន ក៏បានទទូចដែរថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីគួរតែត្រូវបានដកចេញផងដែរដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន ចុះសួរសុខទុក្ខទាហាន រុស្ស៊ី ដែលរងរបួសក្នុងសង្គ្រាមនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


