ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចុះសួរសុខទុក្ខទាហាន រុស្ស៊ី ដែលរងរបួសក្នុងសង្គ្រាមនៅ អ៊ុយក្រែន
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះទៅសួរសុខទុក្ខទាហានរុស្ស៊ីដែលរងរបួសក្នុងអំឡុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ។
នៅក្នុងវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំងបានបង្ហាញពីលោក ពូទីន ចាប់ដៃជាមួយគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរពេទ្យគ្លីនិកយោធា Mandryk ក្នុងទីក្រុងមូស្គូ ។
ចំណែកទាហានដែលរងរបួសក៏បានប្ដេជ្ញាទៅកាន់លោក ពូទីន ផងដែរថានឹងត្រឡប់ទៅកាន់កាតព្វកិច្ចនៅសមរភូមិប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលជារូបគេជាសះស្បើយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ ទូតរុស្ស៊ីប្រចាំកម្ពុជា ឆ្លើយបែបណាពាក់ព័ន្ធការព្យាយាមចូល ណាតូ របស់ស៊ុយអែត និងហ្វាំងឡង់

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២១ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C