Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ​រង្វាន់ក្រមា​ និង​ខ្សែគោ​ រំឭក​កុំឱ្យចៅ​ភ្លេច​ប្រវត្តិដ៏លំបាក​

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ​បានជូនពរនិស្សិតយោធាខ្មែរ​នៅអាមេរិក​ឈ្មោះ ពេជ្រ ម៉ូន ជូប​តែ​សេចក្តីសុខ សេចក្តី​ចម្រើន​​​ និងរម្លឹក​​កុំ​ឱ្យ​ភ្លេច​ប្រវត្តិ កាល​​គ្រាលំបាក​។ ពីរ​បីថ្ងៃ​មក​នេះ​​​​អ្នក​ប្រើប្រាស់​បណ្តាញសង្គម​​ហ្វេសបុក​ជាច្រើន​បាន​ចែក​ចាយ​តៗ​គ្នា​ ក្រោយ​​ឃើញ​ដូនចាស់ម្នាក់បាន​ប្រគល់​ក្រម៉ា និងខ្សែគោ​ជា​ដូរ​ដល់​ចៅជំនួស​ឱ្យ​បាច់​ផ្កា​ ​ក្រោយ​​បញ្ចប់​ការ​សិក្សា​បណ្ឌិតសភាយោធាអាមេរិក​។​​

ពិធីប្រគល់សញ្ញាបត្រ​បណ្ឌិត​យោធាអាមេរិក​​ដយល់​យុវជន​ ពេជ្រ ម៉ូន ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​អធិបតី​ភាព​លោ​ក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក​។

សម្ដេចតេជោ ហ៊ុន សែន សរសេរ​ក្នុង Comment របស់លោក ឯម ច័ន្ទមករាថា “ការដែលលោកយាយធ្វើបែបនេះគឺ​ជាការរម្លឹកដល់​ចៅកុំឱ្យភ្លេចពីប្រវត្តិដ៏លំបាក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពេជ្រ ម៉ូន បានបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃច័ន្ទ ទី ៣០ ខែឧសភា​ថា លោកយាយរបស់ខ្លួនខំថែរក្សាទុកខ្សែគោ និងក្រមានេះ១០ឆ្នាំហើយ សម្រាប់យកមក​មើល​ពេលនឹកដល់ចៅនិងទុកប្រគល់ឱ្យចៅពេលចៅទទួលសញ្ញាបត្រ។

លោកសរសេរថា៖ «១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក»។

ពាក្យដែលលោកយាយរបស់លោក ម៉ូន ពេជ្រ ប្រាប់ទៅគាត់ពេលទទួលបានសញ្ញាបត្រ និងប្រគល់កាដូរនេះឱ្យនោះគឺ “ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ៣ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា៨ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា១៧ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម