នយោបាយ
គ.ជ.ប សម្រេចលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប
ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងចំនួន២ ដែលមានលេខ១៤៨ និងលេខ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ហើយសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ មានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម និងសមាជិក គ.ជ.ប ចំនួន៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

ពាក្យបណ្ដឹងទាំង២ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជន នៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផលក្នុងសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេច ទី១, ទទួលយកពាក្យបណ្តឹងរបស់លោកគង់ រ៉ៃយ៉ា ដែល គ.ជ.ប ទទួលបបានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។

ទី២, ទទួលយកពាក្យបណ្តឹងរបស់មេធាវី គា អ៊ាវ ដែល គ.ជ.ប ទទួលបបានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយផ្ទុយនឹងគតិច្បាប់។

ទី៣, លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន៥លានរៀល។
ទី៤, រក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប។
ទី៥, សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ កំបាំងមុខគូភាគី នៅចំពោះមុខមេធាវីតំណាង ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


