ជីវិតកម្សាន្ដ
អ្នកជំនាញរំពឹងថា កូនស្រីមហាសេដ្ឋី Steve Jobs នឹងក្លាយជាប្រធានាធិបតីអាមេរិក
Eve Jobs កូនស្រីមហាសេដ្ឋី Steve Jobs គឺជាជាតារាបង្ហាញម៉ូដដ៏ជោគជ័យ ហើយបច្ចុប្បន្នកំពុងទទួលបានការគាំទ្រសន្ធឹកសន្ធាប់ពីទស្សនិកជន។ ទើបតែមាននៅអាយុ ២៣ឆ្នាំ កូនស្រីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ទទួលជោគជ័យយ៉ាងខ្លាំង ហើយទេពកោសល្យដ៏ពូកែរបស់នាង នាងត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានាធិបតីស្ត្រីរបស់សហរដ្ឋអាមេរិកនាពេលអនាគត។

កើតនៅឆ្នាំ១៩៩៨ ក្នុងគ្រួសារល្បីល្បាញ និងសម្បូរទ្រព្យស្រាប់ Eve Jobs បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford ជាសាកលវិទ្យាល័យដែលឪពុកម្ដាយរបស់នាងធ្លាប់សិក្សារៀនសូត្រ។ នាងជាអតីតនិស្សិតដែលទទួលបានលទ្ធផលសិក្សាល្អ ជាពិសេសអំឡុងពេលនៅរៀន Eve បង្កើតសក្តានុពលរបស់ខ្លួនដោយមិនពឹងឈ្មោះរបស់ឪពុកជាខ្នងឡើយ ដោយនាងបានចូលរួមយ៉ាងសកម្មជាមួយនឹងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើន។

ក្រៅពីនោះ Eve Jobs ជាមនុស្សចូលចិត្តការប្រណាំងសេះតាំងពីនៅក្មេង ហើយដោយសារមូលហេតុនេះ នាងអាចរកប្រាក់ចំណូលដោយខ្លួនឯងតាំងពីតូចមកម្ល៉េះ។ កូនស្រីរបស់ Steve Jobs រូបនេះ តែងតែចូលរួមប្រកួតប្រជែង និងសម្តែងក្នុងកម្មវិធីប្រកួតប្រជែងជាច្រើន ហើយទទួលបានសមិទ្ធិផលល្អៗមួយចំនួន។ នាងធ្លាប់ឈ្នះការប្រកួតថ្នាក់ជាតិ ហើយនាងក៏ជានារីម្នាក់ដែលស្ថិតក្នុងចំណោមកំពូលអ្នកជិះសេះល្អបំផុតទាំង ៥ នៅលើពិភពលោកផងដែរ។


មុនទទួលបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ តាមពិតទៅម្តាយរបស់ Eve លោកស្រី Laurene Powell Jobs បានទិញកសិដ្ឋានមួយ ក្នុងតម្លៃជាង ១៥លានដុល្លារសម្រាប់ឱ្យនាងហាត់សមជារៀងរាល់ថ្ងៃ។ អាចនិយាយបានថា Eve ជាមនុស្សស្រីដ៏មានទេពកោសល្យ ដោយបានបន្សល់ទុកស្នាដៃជាច្រើន។ ទន្ទឹមនឹងនោះ ដោយសារការចូលរួមប្រកួតក្នុងសង្វៀនជាច្រើន ប្រកបដោយអាកប្បកិរិយាស្ងប់ស្ងាត់ និងមានទំនុកចិត្តខ្ពស់ បូករួមនឹងសមត្ថភាពរកចំណូលដោយឯករាជ្យផង អ្នកជំនាញរំពឹងទុកថា នាងនឹងក្លាយជាប្រធានាធិបតីស្ត្រីអាមេរិកនៅថ្ងៃខាងមុខ។

អ្វីដែលមនុស្សជាច្រើនស្ងើចសរសើរនាងបន្ថែមទៀតនោះ គឺថា Eve Jobs ជាតារាបង្ហាញម៉ូដដ៏ជោគជ័យមួយរូប។ ដោយសារកម្ពស់លេចធ្លោ ផ្សំជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ នាងទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សនៅលើវិថីអាជីពរបស់នាង។
បច្ចុប្បន្ននេះ ថ្វីត្បិតទើបតែមានអាយុ ២៣ឆ្នាំក៏ដោយ ក៏ Eve Jobs បានបង្ហាញពីទេពកោសល្យ និងភាពក្លាហានទៅកាន់មហាជនយ៉ាងជឿជាក់ និងបានក្លាយទៅជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងចំណោមសាធារណៈជន ទោះគ្មានឈ្មោះឪពុកជាខ្នងបង្អែក៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពេលស្គាល់ប្រវត្តិច្បាស់ ទើបដឹងថា កូនស្រី Jonny Depp ជាមនុស្សមិនធម្មតា
ចុចអាន៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី Bill Gates ប្រើជីវិតសាមញ្ញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


