ព័ត៌មានអន្ដរជាតិ
ទ័ព អ៊ុយក្រែន ដុតគ្រាប់ធញ្ញជាតិ ពោត និងស្រូវសាលីរាប់តោន ពេលចេញពីក្រុង Mariupol
លោក Yan Gagin ទីប្រឹក្សារបស់មេដឹកនាំសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានប្រាប់ Sputnik ថា ទាហានអ៊ុយក្រែនបានដុតបំផ្លាញគ្រាប់ធញ្ញជាតិជាច្រើនតោននៅកន្លែងស្តុកទុកក្នុងកំពង់ផែសមុទ្រ Mariupol ។

លោក Gagin បាននិយាយថា “មានគ្រាប់ធញ្ញជាតិ ពោត និងស្រូវសាលីជាច្រើនតោននៅលើទឹកដីនៃកំពង់ផែ Mariupol ហើយសត្រូវដែលបានដកថយពីកំពង់ផែនេះបានដុតកម្ទេចរបស់មានតម្លៃទាំងនេះចោល ដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃសាធារណៈរដ្ឋប្រជាមានិត Donetsk ដូច្នេះវាមិនអាចប្រើប្រាស់បានតាមមធ្យោបាយណាមួយឡើយ” ។
លោកបានបន្ថែមថា ក្រុមអ្នកពន្លត់អគ្គិភ័យបានធ្វើការពន្លត់ភ្លើងអស់ជាច្រើនថ្ងៃមកហើយ ជាលទ្ធផល គ្រាប់ធញ្ញជាតិខូចខាតទាំងស្រុង ហើយមិនអាចប្រើជាចំណីសម្រាប់គោក្របីទៀតផងដែរ ។

ទន្ទឹមនោះ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik ដែលបានទៅមើលកន្លែងស្តុកគ្រាប់ធញ្ញជាតិក្នុងទីក្រុង Mariupol បានរាយការណ៍ថា ទីក្រុងនេះមានសមត្ថភាពផ្ទុកគ្រាប់ធញ្ញជាតិប្រមាណ ៥៧,០០០ តោន ហើយស្រូវសាលី និងពោតភាគច្រើននៅទីនោះឥឡូវនេះមិនអាចយកមកប្រើប្រាស់បានទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


