Connect with us

ព័ត៌មានជាតិ

តុលាការ​សម្រេច​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មក “​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២”

បានផុស

នៅ

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី “​ថ្ងៃទី​០៤ ខែម​សា ឆ្នាំ​១៩៥១ ” ទៅជា “​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២” ដែល​ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ ២៤៩៦ នេះ​បើ​យោង​តាម​សេចក្តីសម្រេច ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២២ ខែមិថុនា នេះ​។

ជាមួយគ្នា​នោះ ក៏បាន​បង្គាប់​ឱ្យ​មន្ត្រី​អត្រានុកូលដ្ឋាន​មាន​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ និង​សា្ថប័ន​ដែល​មាន​សមត្ថកិច្ច ពាក់​ព័​ន្ធ​ធ្វើការ​កែតម្រូវ គល់បញ្ជី​សំបុត្រ​បញ្ជាក់​កំណើត​លេខ​២៤១ ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០០៦ ក្នុង​សៀវភៅ​បញ្ជាក់​កំណើត​លេខ​០៣/២០០៦ ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ តាម​ខ្លឹមសារ នៃ​សេចក្ដីសម្រេច​ផងដែរ​។

សូម​ជម្រាប​ថា លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ បានដាក់​ពាក្យសុំ​ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​សម្តេច​តេ​ជោ មក​ថ្ងៃខែ​ឆ្នាំ​ពិត​ប្រា​ដក​វិញ (​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥២)​។ ការស្នើសុំ​នេះ ដោយ​មូល​ហេតុថា បច្ចុប្បន្ន​នៅក្នុង​ឯកសារ​អត្រានុកូលដ្ឋាន និង​ឯកសារ​សម្គាល់​អត្តសញ្ញាណ​នានា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពុំបាន​កំណត់​អំពី​កាលបរិច្ឆេទ​កំណើត​ពិតប្រាកដ​របស់​សម្ដេច​តេ​ជោ​នោះទេ​។ ការណ៍​នេះ បាន​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ពី​ឥស្សរ​ជនជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ ដែល​បាន​ផ្ញើ​សារលិខិត​ជូនពរ​ថ្ងៃកំណើត​ដល់​ទៅ​ពីរដង​ក្នុង​មួយឆ្នាំ​។

លោក គី តិច បញ្ជាក់​ទៀត​ថា នៅក្នុង​សម័យកាល​សង្គ្រាម​រាល់​ឯកសារ​ពាក់ព័ន្ធ​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​បាត់បង់​ស្ទើរ​គ្មាន​សេសសល់ ហើយ​ក្រោយ​ថ្ងៃ​រំដោះ ដោយសារ​ការបាត់បង់​ឯកសារ​ពាក់ព័ន្ធ​នានា​ទាំងអស់ ទើប​ធ្វើឱ្យ​ការកំណត់​ព័ត៌មាន​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​លើសលប់ ដែល​ក្នុងនោះ​រួមទាំង​សម្ដេច​តេ​ជោ​ផងដែរ គឺ​ពុំមាន​ការចងចាំ​ប្រាកដប្រជា អំពី​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​បានឡើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម