ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងចេញក្រៅប្រទេស លើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែន ផ្ទុះឡើង
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចអតីតរដ្ឋសូវៀតតូចៗចំនួនពីរ នៅអាស៊ីកណ្តាលក្នុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋរុស្ស៊ី។

នេះនឹងជាដំណើរទស្សនកិច្ចទៅបរទេសលើកដំបូង របស់មេដឹកនាំរុស្ស៊ី ចាប់តាំងពីលោកបានបញ្ជាបើកការលុកលុយប្រទេសអ៊ុយក្រែន។
លោក Pavel Zarubin អ្នកឆ្លើយឆ្លងព័ត៌មានវិមានក្រឹមឡាំងនៃស្ថានីយ៍ទូរទស្សន៍រដ្ឋ Rossiya 1 បាននិយាយថា លោកពូទីន នឹងធ្វើទស្សនកិច្ចប្រទេសតាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន ហើយបន្ទាប់មកជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo សម្រាប់កិច្ចពិភាក្សានៅទីក្រុងមូស្គូ។
នៅទីក្រុង ឌូស្ហាន់បេ លោក ពូទីន នឹងជួបជាមួយប្រធានាធិបតី តាហ្ស៊ីគីស្ថាន លោក Imomali Rakhmon ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងជាមេដឹកនាំដែលកាន់អំណាចយូរបំផុតនៃអតីតរដ្ឋសូវៀតមួយនេះ។

ដោយឡែក នៅទីក្រុង អាសហ្គាបាត, លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃប្រជាជាតិកាសព្យែន រួមទាំងមេដឹកនាំនៃប្រទេស អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ីរ៉ង់ និងតួកម៉េនីស្ថាន។
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា លោក ពូទីន ក៏មានគម្រោងទៅទស្សនកិច្ចទីក្រុង គ្រុដណូ នៃប្រទេសបេឡារុសផងដែរ ដើម្បីចូលរួមក្នុងវេទិកាមួយជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកពូទីន នៅក្រៅប្រទេសរុស្ស៊ីគឺ ទៅកាន់ទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ លោក Biden ជំរុញ G7 ឲ្យឈររួមគ្នា ខណៈមេដឹកនាំ កំណត់គោលដៅលើ មាស និងតម្លៃប្រេងរបស់រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


