ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដកទ័ពចេញពីកោះពស់, អ៊ុយក្រែន អបអរជ័យជម្នះ
អ៊ុយក្រែន កំពុងអបអរជ័យជម្នះដ៏សំខាន់មួយ បន្ទាប់ពីទាហានរុស្ស៊ីបានដកចេញពីកោះពស់ ដែលពួកគេបានរឹបអូសបាន នៅថ្ងៃដំបូងនៃការលុកលុយ។

វាអាចជាជ័យជម្នះតូចតាច ប៉ុន្តែរឿងនេះ ជាចំណុចដ៏សំខាន់ ក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ការបោះបង់ចោលកោះពស់ ឬគេស្គាល់នៅអ៊ុយក្រែនថាជាកោះ Zmiinyi ពីសំណាក់កងកម្លាំងរុស្ស៊ី បានកើតឡើង បន្ទាប់ពីមានការទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតរយៈពេល៤ខែ។

បន្ទាយនេះ មានចម្ងាយត្រឹមតែ៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរសមុទ្រអ៊ុយក្រែន ពោលគឺគឺស្ថិតក្នុងរយៈចម្ងាយពេញលេញនៃការបាញ់មីស៊ីល កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើកពីដីគោក។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីនិយាយថា នេះមិនមែនជាបរាជ័យទេ តែខ្លួនបានដកយោធភូមិរបស់ខ្លួនជា “កាយវិការសុច្ឆន្ទៈ” ប៉ុណ្ណោះ ដើម្បីបង្ហាញថា ខ្លួនមិនបានរារាំងការនាំចេញគ្រាប់ធញ្ញជាតិឡើយ ប៉ុន្តែអ៊ុយក្រែនបានច្រានចោលការអះអាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ថា ពូទីន នៅតែចង់ដណ្តើមយកទឹកដី អ៊ុយក្រែន ភាគច្រើន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


