ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យពង្រឹងគុណតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យបន្ថែម ដើម្បីរក្សានូវកិតិ្តនាមជាកងទ័ពអាវស
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលបានជំរុញឱ្យសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាចូលរួមពង្រឹង និងលើកកម្ពស់គុណតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យបន្ថែមទៀតដើម្បីរក្សាឲ្យបាននូវកិតិ្តនាមជាកងទ័ពអាវស ដែលមានចិត្តស្មោះសរជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ការជំរុញរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងកាលពីថ្ងៃទី ២ កក្កដា ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ ២០២២ របស់សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជន នៅកម្ពុជា ហៅកាត់«ស.ស.ឯ.ក» ។

លោករដ្ឋមន្ត្រីបានស្នើសមាគមត្រូវបន្តពង្រឹងកាតព្វកិច្ចដឹកនាំ សម្របសម្រួល តម្រង់ទិស និងពង្រឹងការអនុវត្តការផ្តល់សេវាសុខាភិបាលឯកជនប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវតិ្ថភាព។
លោករដ្ឋមន្រី្ត បានមានប្រសាសន៍ថា ក្រៅពីការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវតិ្ថភាពហើយនោះ ក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ សារាចរណែនាំនានារបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាពង្រឹងគុណតម្លៃ ក្រមសីលធម៌វិជ្ជាជីវៈ រក្សាឲ្យបាននូវកិតិ្តនាមជាកងទ័ពអាវស ដែលមានចិត្តស្មោះសរជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ត្រូវចែករំលែកចំណេះដឹងទៅវិញទៅមក ដោយមានការបណ្តុះបណ្តាលបន្តផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត សំដៅបង្កើនចំណេះដឹងគ្រូពេទ្យប្រកបដោយសមត្ថភាពខ្ពស់ និងត្រូវចូលរួមក្នុងគណៈវិជ្ជាជីវៈ ដែលជាកាតព្វកិច្ចមិនអាចខ្វះបាន។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលជានិច្ចកាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខភាពរបស់ប្រជាពលរដ្ឋយើង ជាពិសេសការលើកកម្ពស់គុណភាពការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ដែលជាដៃគូជួយបំពេញបន្ថែមក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាយើងឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។


លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានប្តេជ្ញាចិត្តបន្ត អនុវត្តការងារក្នុងវិជ្ជាជីវៈសុខាភិបាល ប្រកបដោយកាយវិការមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ។

លោក ប្រធានសមាគម ក៏បានធ្វើការប្តេជ្ញាចិត្ត និងដាក់ចេញផែនការមួយចំនួនដូចជាបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមធ្វើការផ្សព្វផ្សាយច្បាប់ គោលការណែនាំ គោលនយោបាយ ប្រកាស ឬសារាចរណែនាំ ជូនដល់សមាជិក សមាជិកា សមាគម ដើម្បីអនុវត្ត និងជំរុញបន្ថែមដល់សមាជិក សមាគមត្រូវចុះឈ្មោះ ក្នុងគណៈវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងទៀងទាត់ ព្រមទាំងបន្តពង្រីកកិច្ចសហប្រតិបតិ្តការជាមួយសមាគមអ្នកសារព័ត៌មាន សមាគមអ្នកច្បាប់ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត និងពង្រីក សមាជិកបន្ថែមនៅតាមបណ្តាខេត្ត ដើម្បីពង្រឹងយន្តការសកម្មភាពការងារសមាគមផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


