ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អំពាវនាវឲ្យពិភពលោក ការពារច្បាប់អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃពុធ ទី៦ ខែកក្កដា បានអំពាវនាវឲ្យភាគីនៅក្នុងពិភពលោក ខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈពិភពលោកកំពុងធ្វើដំណើរក្នុងលក្ខណៈស្មុគស្មាញ។

លោក Lavrov និយាយបែបនេះ ក្នុងកិច្ចប្រជុំជាមួយសមភាគីវៀតណាម លោក Bui Thanh Son នៅទីក្រុង ហាណូយ។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងខណៈរុស្ស៊ី ត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ថា បានបំពានច្បាប់អន្តរជាតិតាមរយៈការលុកលុយអ៊ុយក្រែន។
បណ្តាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញទីក្រុងមូស្គូ ឲ្យគោរពតាមដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលប្រាប់ឲ្យរុស្ស៊ីដកខ្លួនចេញពីអ៊ុយក្រែន។

លោក Lavrov បាននិយាយក្នុងជំនួបនោះថា “វៀតណាមគឺជាដៃគូសំខាន់របស់រុស្ស៊ី ក្នុងអាស៊ាន ហើយទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺផ្អែកលើប្រវត្តិសាស្ត្រ និងការតស៊ូរួមគ្នាដើម្បីយុត្តិធម៌”។
គួរបញ្ជាក់ថា វៀតណាម និងរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀត ហើយមកទល់ពេលនេះ ទីក្រុងហាណូយមិនទាន់បានថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលទីក្រុងមូស្គូហៅថាជា “ប្រតិបត្តិការពិសេស” នៅឡើយទេ។

ដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ទីក្រុងហាណូយ កើតឡើងស្របពេល ប្រជាជាតិទាំងពីរ ប្រារព្ធខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅសប្តាហ៍នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ១០ ថ្ងៃចុងក្រោយ រុស្ស៊ី សម្លាប់ទាហានស៊ីឈ្នួលបរទេស ១៧០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


