Connect with us

ព័ត៌មានជាតិ

រយៈពេលពាក់កណ្តាល នៃឆ្នាំ២០២២ គំរោងសាងសង់មាន ១,៩៨៤ គម្រោង និង ទុនវិនិយោគមាន ១,០៤១លានដុល្លារអាមេរិក

បានផុស

នៅ

ភ្នំពេញ ៖ រយៈពេល​ពាក់​កណ្ដាល​ នៃឆ្នាំ២០២២នេះ ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​គំរោងសាងសង់​ចំនួន១,៩៨៤គំរោង និង​ ទុនវិនិយោគ មាន​ចំនួន១,០៤១លាន​ដុល្លារអាមេរិក​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ឆា​រស៍ វ៉ាន់ តំណាង​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ថ្លែង​នៅក្នុង​កម្មវិធី​ជួបជុំ​សំណេះសំណាល និង​ទំនាក់ទំនង​ធុរកិច្ច​សំណង់ លើក​ទី​១២ នា​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២។

លោក ឆា​រស៍ វ៉ាន់ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០២១ ក្រសួង​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់ មាន​ចំនួន​៤,៣០៣​គម្រោង មាន​ទុនវិនិយោគ​ជាង ៥,៣៣៣​លាន​ដុល្លារ​អាមេរិក និង​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​៤,៨៤១​គម្រោង ដែល​ប៉ាន់ស្មាន​ទុនវិនិយោគ មាន​ជាង​៧,៧៥៣​លាន​ដុល្លារ​អាមេរិក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា តាម​ប្រភព​នៃ​ការ​ព្យាករណ៍ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​ឲ្យ​ឃើញថា វិស័យ​សំណង់ និង​អចលនវត្ថុ នឹងមាន​ការកើនឡើង បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល គឺ​នៅ​ឆ្នាំ​២០២២ បាន​ព្យាករណ៍​ថា វិស័យ​សំណង់ នឹងមាន​ការកើនឡើង​៥.៤% រីឯ​វិស័យ​អចលនទ្រព្យ​កើន​៤.១% ហើយ​វិស័យ​ទាំង​២​នេះ នឹង​កើន​ឡើងជា​បន្តបន្ទាប់​ប​ន្ថែ​ម​ទៀត​។​

​លោក​គិតថា ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ នឹងមាន​កំណើន​ឡើងវិញ ហើយក៏​នឹង​អាច​ផ្ដល់​ការងារ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ រហូតដល់​រាប់សិប​ម៉ឺន​នាក់​ផងដែរ​។ ទាំងនេះ គឺជា​ការចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ស្តារ​សេដ្ឋកិច្ចជាតិ ឲ្យ​មាន​ចរន្ត​ការឡើង​វិញ បន្ទាប់ពី​មាន​វិបត្តិ​កូ​វីដ​-១៩​។​

​បើតាម​សារាចរ​ណែនាំ​ស្តីពី ការរៀបចំ​សេចក្តីព្រាង​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា វិស័យ​សំណង់ ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​ងើប​ឡើងវិញ​ក្នុង​អត្រា ៧.២​ភាគរយ ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ការរំពឹងទុក​នូវ​ការ​ងើបឡើង​វិញ នៃ​រំហូរ​វិនិយោគទុន​ពី​បរទេស សម្រាប់​សំណង់​បម្រើ ឲ្យ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។​

​ជាមួយគ្នានេះ សំណង់​លំនៅឋាន​ថ្លៃ​ទាប និង​មធ្យម ត្រូវបាន​រំពឹងថា នៅ​បន្ត​រក្សា​កំណើន​ល្អប្រសើរ ដោយសារ​ការកើនឡើង នៃ​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ការរៀបចំ​គ្រួសារ ស្របគ្នា​នឹង​និន្នាការ​នៃ​ការកើនឡើង​ការវិនិយោគ​ក្នុងស្រុក​។​

​ចំណែក​វិស័យ​អចលនទ្រព្យ​វិញ ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​ងើបឡើង​ក្នុង​អត្រា​៥,២​ភាគរយ ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ការរំពឹងទុក​នូវ​ការ​ងើបឡើង​វិញ នៃ​សកម្មភាព​ទិញ​-​លក់ និង​ជួល​អចលនទ្រព្យ​ថ្លៃ​ខ្ពស់ ខុន​ដូ និង​អា​ផាត​មិន ស្របពេល​ការវិនិយោគ និង​តម្រូវការ​ក្នុង​ស្រុកលើ​អចលនទ្រព្យ ផ្នែក​លំនៅឋាន​ថ្លៃ​ទាប និង​មធ្យម ត្រូវបាន​រំពឹងទុក​ថា បន្ត​រក្សា​កំណើន​ល្អ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម