សន្តិសុខសង្គម
បញ្ជូនមនុស្ស ៤ នាក់ទៅតុលាការ ក្រោយញុះញង់ហេតុការណ៍ឃាត់រថយន្តថៃដឹកល្មើសច្បាប់
មនុស្សចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនដល់ដៃតុលាការកាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២ ក្រោយសមត្ថកិច្ចបានរកឃើញបទល្មើសបានញុះញ៉ុងឲ្យប្រជាកសិកររាប់រយនាក់ ចេញរារាំងចំណាត់ការផ្លូវច្បាប់លើការឃាត់រថយន្តថៃដែលបានចូលមកដឹកកសិផល”ដំឡូងមី”របស់កសិករខ្មែរដោយដឹកលើសទម្ងន់បំពានផ្លូវច្បាប់។

សមត្ថកិច្ចប្រាប់ថា រហូតដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:៣០ នាទី នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្ក្រាប់និងឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទល្មេីស ដោយ ជំហ៊ានទី១ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់រួមមាន: ១,ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ២, ឈ្មោះ ដន ឌី ភេទស្រី អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា លុះរហូតដល់វេលាម៉ោង ១៥:៣២ នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សសមត្ថកិច្ចបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០២ នាក់ទៀត ក្នុងនោះមាន:១, ឈ្មោះ ហ៊ឹម ចាន់គ្រឹស្នា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ២, ឈ្មោះ សែម ឌីយ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកសារពត៌មាន(បាត់ដំបងប៉ុស្តិ៍) ។
អ្នកទាំង០៤នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជាអ្នកនៅពីក្រោយក្នុងករណីខាងលើដោយចោទពីបទញុះញ៉ុងឲ្យ ប្រព្រឹត្តបទល្មើសដោយបង្កាប់ឲ្យពលរដ្ឋជាច្រើនរយនាក់រារាំងការអនុវត្តផ្លូវច្បាប់របស់មន្ត្រីជំនាញទៅលើបទល្មើសជាក់ស្តែង ហើយបច្ចុប្បន្នជនត្រូវចោទទាំង០៤នាក់ត្រូវបានបញ្ជូនដល់ដៃតុលាការហើយដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


