ព័ត៌មានអន្ដរជាតិ
សង្គ្រាមនៅ អ៊ុយក្រែន នឹងចប់ឆាប់ៗ បើ អង់គ្លេស គិតថា គ្មានលទ្ធភាពឈ្នះ រុស្ស៊ី
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍លោក Andrei Kelin បាននិយាយថា “ជម្លោះនៅអ៊ុយក្រែននឹងបញ្ចប់ ហើយអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះតែម្ដង ប្រសិនបើចក្រភពអង់គ្លេសយល់ថា គ្មានលទ្ធភាពឈ្នះលើរុស្ស៊ី“ ។

លោកបានប្រាប់សារព័ត៌មាន Sky News ថា សព្វាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសទៅឲ្យអ៊ុយក្រែនបច្ចុប្បន្ននេះកំពុងត្រូវបានប្រើប្រាស់ដើម្បីបាញ់ផ្លោងលើជនស៊ីវិលនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ហើយនេះជាមូលហេតុដែលសង្គ្រាមអ៊ុយក្រែននឹងអូសបន្លាយពេលទៀត ។
លោក Kelin បញ្ជាក់ថា “ជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយពេលផងដែរ ប្រសិនបើចក្រភពអង់គ្លេសនឹងបន្តផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ខណៈដែលឥឡូវនេះរដ្ឋាភិបាលទីក្រុងកៀវកំពុងប្រើប្រាស់វាសម្រាប់ការបាញ់ផ្លោងលើទីក្រុង និងជនស៊ីវិលនៅតំបន់ Donbas និងក្នុងតំបន់ផ្សេងទៀត“ ។

គួររំឭកថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk បានអំពាវនាវសុំជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។
ប៉ុន្តែជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចក៏បានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ លោក Biden ថា រុស្ស៊ី ត្រូវតែបរាជ័យក្នុងសង្រ្គាម អ៊ុយក្រែន ព្រោះតែស្នាដៃរបស់ អាមេរិក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ