ព័ត៌មានជាតិ
ដើមខែក្រោយនេះ សហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណខ្មែរចំនួន៣០ដុំ មកឲ្យកម្ពុជាវិញ
លោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណខ្មែរចំនួន៣០ដុំ មកឲ្យកម្ពុជាវិញ ដែលពិធីប្រគល់ និងទទួលនេះ នឹងធ្វើឡើងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ហើយក្នុងចំណោមវត្ថុបុរាណខ្មែរចំនួន៣០ដុំនោះ ក៏មានព្រះស្កន្ទដាជិះក្ងោកផងដែរ។

ទាក់ទងបញ្ហានេះ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះថា ទាក់ទងបញ្ហាខាងលើនេះ យើងគ្រោងរៀបចំពិធីប្រគល់ និងទទួលមួយនៅថ្ងៃទី០៨ ខែសីហា ខាងមុខ ហើយលោកក៏គ្រោងធ្វើជាតំណាងទៅទទួលនៅក្នុងពិធីនោះដែរ ប៉ុន្តែដោយសារលោកមានការរវល់ច្រើន ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើទៅក្រសួងការបរទេស ដើម្បីស្នើសុំឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកចូលរួម តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងចូលរួមតាម Zoom ពីកម្ពុជា។

លោក ហាប់ ទូច បានបញ្ជាក់ដែរថា វត្ថុបុរាណខ្មែរដែលគ្រោងរៀបចំពិធីប្រគល់ និងទទួលនោះ មានមានចំនួន៣០ដុំ ហើយក្នុងនោះ ក៏មានរូបព្រះស្កន្ទជិះក្ងោក ដែលមានទំហំធំ និងតម្លៃជាងគេផងដែរ។ លោកបានអះអាងថា វត្ថុបុរាណទាំងនេះ ក្រោយពីរឹបអូសបាន ត្រូវដំណើរការនៅតុលាការអស់រយៈពេលយូរ ហើយមកពេលនេះបានបញ្ចប់ហើយ ទើបមានការឯកភាពគ្នារៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ៕
ដោយ ៖ កោះកែវ



-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១៥ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1