កីឡា
បេះដូងក្រុមបាល់ទះពិការកម្ពុជាហាត់រហូត ទោះអត់អាស៊ានប៉ារ៉ាហ្គេម២លើក
ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អ និងរយៈពេលយូរដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

អ្វីដែលគួរឲ្យសរសើរសម្រាប់ទឹកចិត្តរបស់ក្រុមបាល់ទះអង្គុយពិការកម្ពុជាគឺហ្វឹកហាត់រហូតពោលគឺតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ក្រុមកម្ពុជាមួយនេះបានត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់សម្រាប់ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន បុន្តែព្រឹត្តិការណ៍លើកទី១០នេះ ត្រូវបានលុបចោលដោយសារវិបត្តិកូវីដ-១៩។ ទោះជាមិនបានចូលរួមប្រកួត ក៏ក្រុមកម្ពុជានៅតែបន្តហ្វឹកហាត់រហូត។
កីឡាករ អ៊ូ ផល្លា ប្រធានក្រុមកីឡាបាល់ទះជនពិការកម្ពុជាបានប្រាប់ថា ៖«ក្រុមបាល់ទះជនពិការកម្ពុជាហ្វឹកហាត់មករហូតតាំងពី២០១៩។ បើទោះជាគ្មានការប្រកួតក៏ក្រុមទាំងមូលបានហ្វឹកហាត់ជាប្រចាំ»។
ដោយសារការហ្វឹកហាត់ជាប់ជាប្រចាំ និងធ្លាប់មានលទ្ធផលល្អស្រាប់ផង ក្រុមបាល់ទះជនពិការកម្ពុជាសង្ឃឹមទទួលបានល្អសម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ីខាងមុខនេះ។

ប្រធានក្រុមមើលឃើញថា កម្រិតសមត្ថភាពក្រុមមារីកចម្រើនគ្រប់ចំណុចមិនទាំងផ្នែកការផ្ដាច់ និងការធ្វើរនាំង ដូច្នេះក្រុមសង្ឃឹមខ្ពស់ក្នុងការយកបានមេដាយនៅប្រទេសឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថា ការប្រកួតចុងក្រោយរបស់ក្រុមបាល់ទះអង្គុយជនពិការកម្ពុជាឈ្នះបានមេដាយប្រាក់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចុងក្រោយបំផុតកាលពីឆ្នាំ២០១៧។ ប្រតិភូកីឡាប៉ារ៉ាកម្ពុជានឹងចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ